ប្រទះឃើញ​សាកសព បុរស​ម្នាក់​អណ្តែត​ទឹកទន្លេ នៅ​ស្រុក​លើកដែក

​កណ្តាល:  ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់ កាលពី​ព្រឹក ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥ អណ្តែត​មក​ទើរ ជាប់​ព្រួល នៅ​មាត់ទន្លេ​ខាងជើង​ស្ពាន​លេខ​៤២ ចម្ងាយ ១.០០០ ម៉ែត្រ ក្នុងភូមិ​ក្អម​សំណរ​ក្រោម ឃុំ​ក្អម​សំណ ស្រុក​លើកដែក ខេត្តកណ្តាល​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា បុរស​ដែល​ស្លាប់​អណ្តែត​ទឹក ឈ្មោះ​ឈុត ឃីម អាយុ​២៨​ឆ្នាំ មុខរបរ កម្មករ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រៃ​រុន ឃុំ​ព្រះស្តេច ស្រុក​ព្រះ​ស្តេច ខេត្តព្រៃវែង ។​

​ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​សមត្ថកិច្ច បាន​ចុះមក​អន្តរាគមន៍ និង​ពិនិត្យ​លើ​ខ្លួន សាកសព​ឃើញ​មាន​៖ ភ្នែក​លៀន អណ្តាត​លៀន មាន​លាន​អ​ន្សា​ល​គូទ មាន​សភាព​ហើម រលាត់ស្បែក ពេញ​ខ្លួន​។ ក្រៅពី​ស្លាកស្នាម​ខាងលើ ពុំមាន​ស្លាកស្នាមអ្វី​ទៀត​ទេ ។​

​បន្ទាប់ពី​ពិនិត្យ​សាកសព​រួច​បាន សន្និដ្ឋានថា បុរស​ខាងលើ ស្លាប់​ដោយសារ​លង់ទឹក ហើយ​បានប្រគល់ទៅជូន​ឈ្មោះ កង ណេង ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ ធ្វើស្រែ ទីលំនៅ​ភូមិ​កង​នាង ឃុំ​ព្រះស្តេច ស្រុក​ព្រះស្តេច ខេត្តព្រៃវែង (​ត្រូវជា​បងថ្លៃ​) ដើម្បី​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ៕V/S

ប្រទះឃើញ​សាកសព បុរស​ម្នាក់​អណ្តែត​ទឹកទន្លេ នៅ​ស្រុក​លើកដែក

ប្រទះឃើញ​សាកសព បុរស​ម្នាក់​អណ្តែត​ទឹកទន្លេ នៅ​ស្រុក​លើកដែក

ប្រទះឃើញ​សាកសព បុរស​ម្នាក់​អណ្តែត​ទឹកទន្លេ នៅ​ស្រុក​លើកដែក