​រឿងក្តី​បរិហារកេរ្តិ៍ លើ​លោកស្រី កែវ ម៉ាលី នឹង​ប្រកាស​សាលក្រម នៅ​ថ្ងៃទី​២​វិច្ឆិកា​

ភ្នំពេញ: នៅក្នុង​សវនាការ រយៈពេល​ជិត​៣​ម៉ោង ពាក់ព័ន្ធ​ករណី​បរិហារកេរ្តិ៍ លោកស្រី កែវ ម៉ាលី ជា​សាធារណៈ របស់ លោក ផែង វណ្ណៈ មន្ត្រី​ក្រសួងមហាផ្ទៃ និង​លោកស្រី ហង្ស បូរី ត្រូវបាន​បញ្ចប់ កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥ សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ចៅក្រម នឹង​ប្រកាស​សាលក្រម​លើ​ករណីនេះ នៅ​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​។​

​សូមបញ្ជាក់ថា ពាក់ព័ន្ធ​ជាមួយ​បណ្តឹង​ដូចគ្នានេះ ចំពោះ​លោក​ព្រំ សាន និង​លោកស្រី មុំ ម៉ា​នុត កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ ត្រូវបាន​ចៅក្រម​តុលាការ ក្រុងភ្នំពេញ ប្រកាស​សាលក្រម សម្រេច​ពិន័យ​ក្នុង​ម្នាក់ៗ ៥ លាន​រៀល បង់​ចូល​ថវិការដ្ឋ និង​បង្គាប់​ឲ្យ​សងជំងឺចិត្ត ដល់​ដើមបណ្ដឹង​រដ្ឋប្បវេណី ក្នុង​ម្នាក់ៗ ១០ លាន​រៀល​ថែមទៀត ក្រោម​បទ​ចោទ​បរិហារកេរ្តិ៍ ជា​សាធារណៈ តាម​មាត្រា ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​ក្នុងនោះដែរលោក ថេ​ង ម៉េង​អ៊ី មេធាវី​តំណាង​លោកស្រី កែវ ម៉ាលី បានអោយដឹង លោក​ទទួលយកការសម្រេចសេចក្ដី​នេះ ហើយ​បើ​ជនជាប់ចោទ សុំទោស​វិញ​នោះ ដើមបណ្ដឹង នឹង​ទម្លាក់ចោល​ការប្ដឹង​ទាំងអស់​វិញ​។​

​គួរ​រំលឹក​ផងដែរ​ថា បណ្ដឹង​លើ​លោក ព្រំ សាន បានកើត​ឡើង បន្ទាប់ពី​លោក​បាន​សរសេរ​ប៉ះពាល់​លោកស្រី កែវ ម៉ាលី ជា​សមាជិក​ព្រឹទ្ធសភា និង​លោក សៀក សុជាតិ នាយរង​សេនាធិការ​ចម្រុះ និង​នាយក​ទីចាត់ការ​ព្រំដែន នៃ​កងយោធពល​ខេមរភូមិន្ទ ចំនួន ២ អត្ថបទ​ជាប់​គ្នា បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្ទាល់ខ្លួន​របស់លោក​។ អត្ថបទ​ទី​១ ដែល​លោក​សរសេរ​គឺ លោក​សរសេរថា “​ឯកឧត្ដម សៀក សុជាតិ និង​លោកជំទាវ កែវ ម៉ាលី ដ៏​មហិមា ធ្វើបុណ្យ​អង្គុយ​លើ​លោក​”​។ អត្ថបទ​ទី​២ សរសេរថា “​នរណាថា កែវ ម៉ាលី ជា​ជំទាវ​ទី​៤ របស់​ឯកឧត្ដម សៀក សុជាតិ​?”​។ អត្ថបទ​ទាំងពីរ​នេះ លោក​បាន​បង្ហោះ កាលពី​អំឡុង​ខែកក្កដា និង​ខែសីហា ឆ្នាំ​២០១៥​។ ការដែល​លោក​សរសេរ ទាក់ទង​នឹង​រឿង​ទំនាក់ទំនង​របស់​អ្នកស្រី កែវ ម៉ាលី និង​លោក សៀក សុជាតិ គឺ​តាម​ការស្នើសុំ របស់លោក​ស្រី មុំ ម៉ា​នុត ភរិយា​របស់លោក សៀក សុជាតិ​៕V​/S

​រឿងក្តី​បរិហារកេរ្តិ៍ លើ​លោកស្រី កែវ ម៉ាលី នឹង​ប្រកាស​សាលក្រម នៅ​ថ្ងៃទី​២​វិច្ឆិកា​

​រឿងក្តី​បរិហារកេរ្តិ៍ លើ​លោកស្រី កែវ ម៉ាលី នឹង​ប្រកាស​សាលក្រម នៅ​ថ្ងៃទី​២​វិច្ឆិកា​

​រឿងក្តី​បរិហារកេរ្តិ៍ លើ​លោកស្រី កែវ ម៉ាលី នឹង​ប្រកាស​សាលក្រម នៅ​ថ្ងៃទី​២​វិច្ឆិកា​