​បើករថយន្ត​ចុះ​ស្ពាន លឿន​ពេក ជ្រុល​ឡើងលើ​ង្វ​ង់​មូល ស្ពាន​ព្រែក​សំរោង​

​កណ្តាល:  រថយន្ត​១​គ្រឿង ទំនងជា​ម្ចាស់ មិនទាន់​ស្វាង​ពី​ស្រវឹង និង​បើក​លឿន​ពេក យក​ចង្កូត​មិនទាន់ បាន​បើក​ឡើង លើ​ង្វ​ង់​មូល​ស្ពាន​ព្រែក​សំរោង បង្ក​ឲ្យ​ភា្ញ​ក់​ផ្អើល​ទាំង​ព្រឹក ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ នៅលើ​ផ្លូវ​លេខ​១១៥ ស្ថិតក្នុង​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ តែ​សំណាងល្អ មិន​បណ្តាល​ឲ្យ​នរណាម្នាក់ រងរបួសឡើយនៅក្នុង ហេតុការណ៍ នេះ​។​

​ម្ចាស់​រថយន្ត​បង្ក ត្រូវបាន​គេ​ស្គាល់ឈ្មោះ នាក់ សារឿន ភេទ​ប្រុស អាយុ ៥១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ​។​

​តាម​សាក្សី បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក Camry ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2C4659 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើត​មក​លិច (​ចុះ​ពី​ស្ពាន​) ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុច​ខាងលើ យក​ចង្កូត​មិនទាន់ ក៏​បើក​ឡើងលើ​រង្វង់ មូល​ស្ពាន​ព្រែក​សំរោង តែម្តង​។​

​បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច បាន​យក​រថយន្ត ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ក្រុង​តាខ្មៅ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕V​/S

​បើករថយន្ត​ចុះ​ស្ពាន លឿន​ពេក ជ្រុល​ឡើងលើ​ង្វ​ង់​មូល ស្ពាន​ព្រែក​សំរោង​