មើល​​ម្ចាស់​ស្បែក​​ជើងមាស​លីក​កម្ពុជា​៧​ឆ្នាំ​ចុង​ក្រោយ​ ខណៈ វឌ្ឍនាកា​បំបែក​កំណត់​ត្រា​​គ្រាប់​បាល់​


មើល​​ម្ចាស់​ស្បែក​​ជើងមាស​លីក​កម្ពុជា​៧​ឆ្នាំ​ចុង​ក្រោយ​ ខណៈ វឌ្ឍនាកា​បំបែក​កំណត់​ត្រា​​គ្រាប់​បាល់​

ក្នុង​រយៈ​ពេល​​៧​រដូវ​កាល​ចុង​ក្រោយ​នៃ​លីក​បាល់ទាត់​កំពូល​កម្ពុជា​ កីឡាករ​កម្ពុជា​តែ​២​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​កីឡាករ​​បរទេស​រហូត​ដល់​ទៅ​៥​នាក់​​បាន​ឈ្នះ​ស្បែក​ជើង​មាស​ក្នុង​នាម​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ ហើយ​ក៏​គ្មាន​កីឡាករ​រូប​ណា​រក​គ្រាប់​បាល់​ឲ្យ​លើស​ពី​៣០​គ្រាប់​ឡើយ។

 

មើល​​ម្ចាស់​ស្បែក​​ជើងមាស​លីក​កម្ពុជា​៧​ឆ្នាំ​ចុង​ក្រោយ​ ខណៈ វឌ្ឍនាកា​បំបែក​កំណត់​ត្រា​​គ្រាប់​បាល់​ចាន់ វឌ្ឍនាកា បំបែក​កំណត់​ត្រា​គ្រាប់​បាល់​ស្បែក​ជើង​មាស​៧​រដូវ​កាល​ចុង​ក្រោយ MCL

 

យ៉ាង​ណា​មិញ​ ​លីក​បាល់ទាត់​កម្ពុជា​រដូវ​កាល​២០១៥​នេះ​ កីឡាករ​​​កម្ពុជា​តែ​ម្នាក់​គត់​គឺ​ ចាន់​ វឌ្ឍនាកា​ ដែល​​កំពុង​ប្រជែង​នឹង​កីឡាករ​បរទេស​សម្រាប់​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ និង​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ឈ្នះ​ស្បែក​ជើង​មាស​សម្រាប់​រដូវ​កាល​នេះ។ ស្រប​ពេល​ដែល​កីឡាករ​វ័យ​ក្មេង​រូប​នេះ​កំពុង​បំបែក​កំណត់​ត្រា​គ្រាប់​បាល់​រដូវ​កាល​មុន​ៗ​គឺ​លើស​ពី​៣០​គ្រាប់​ ខណៈ​បច្ចុប្បន្ន​​រក​បាន​​៣៥​គ្រាប់​ហើយ។

 

សូម​ក្រឡេក​មើល​ប្រវត្តិ​ម្ចាស់​ស្បែក​ជើង​មាស​៧​រដូវ​កាល​កន្លង​មក​

ឆ្នាំ​២០០៨
-​ក្លិប​ភ្នំពេញ​ក្រោន​ (Phnom Penh Empire)​ជា​ម្ចាស់​ជើង​ឯក​
-ឃឹម បូរី​​ជា​កីឡាករ​កម្ពុជា​មក​​ពី​ក្លិប​ក្រសួង​ការពារ​ជាតិ​បាន​ក្លាយ​ជា​ម្ចាស់​ស្បែក​ជើង​មាស​ បន្ទាប់​ពី​រូប​គេ​រក​បាន​១៨​គ្រាប់។

មើល​​ម្ចាស់​ស្បែក​​ជើងមាស​លីក​កម្ពុជា​៧​ឆ្នាំ​ចុង​ក្រោយ​ ខណៈ វឌ្ឍនាកា​បំបែក​កំណត់​ត្រា​​គ្រាប់​បាល់​ឃឹម បូរី ឈ្នះ​ស្បែក​ជើង​មាស​ឆ្នាំ​២០០៨

 

ឆ្នាំ​២០០៩​
-ក្លិប​ណាហ្គាវើល (ណាហ្គាខប)​ជា​ម្ចាស់​ជើង​ឯក
-កីឡាករ​​ Justine Uche Prince ​​ជន​ជាតិ​នីហ្សេរីយ៉ា​មក​ពី​ក្លិប​ភ្នំពេញ​ក្រោន​ជា​ម្ចាស់​ស្បែក​ជើង​មាស​ បន្ទាប់​ពី​រូប​គេ​រក​បាន​២១​គ្រាប់។

ឆ្នាំ​២០១០​
-ក្លិប​ភ្នំពេញ​ក្រោន​ជា​ម្ចាស់​ជើង​ឯក​
-កីឡាករ​ Julius Ononiwu ជន​ជាតិ​នីហ្សេរីយ៉ា​មក​ពី​គីរីវង់សុខសែន​ជ័យ​​ជា​ម្ចាស់​ស្បែក​ជើង​មាស​ បន្ទាប់​ពី​រូប​គេ​រក​បាន​ចំនួន​ ២៥​គ្រាប់។

ឆ្នាំ​២០១១
-ក្លិប​ភ្នំពេញ​ក្រោន​ជា​ម្ចាស់​ជើង​ឯក
-កីឡាករ​ Julius Oiboh ជន​ជាតិ​នីហ្សេរីយ៉ា​មក​ពី​ក្លិប​ណាហ្គាខប ​ជា​ម្ចាស់​ស្បែក​ជើង​មាស​ បន្ទាប់​ពី​រូប​គេ​រក​បាន​ចំនួន​២៨​គ្រាប់។

ឆ្នាំ​២០១២
-ក្លិប​បឹងកេត​អង្គរ (ចម្ការ​កៅស៊ូបឹងកេត)​ជា​ម្ចាស់​ជើង​ឯក​
-កីឡាករ​ Nawakun Friday ជន​ជាតិ​នីហ្សេរីយ៉ា​មក​ពី​ក្លិប​បឹងកេត​អង្គរ​​ជា​ម្ចាស់​ស្បែក​ជើង​មាស​ បន្ទាប់​ពី​រូប​គេ​រក​បាន​ចំនួន​២០​គ្រាប់។

ឆ្នាំ​២០១៣​
-ក្លិប​ស្វាយ​រៀង​ ​ជា​ម្ចាស់​ជើង​ឯក​
-កីឡាករ​ ឃួន ឡាបូរ៉ាវី ជន​ជាតិ​ខ្មែរ​មក​ពី​ក្លិប​ស្វាយរៀង​​ជា​ម្ចាស់​ស្បែក​ជើង​មាស​ បន្ទាប់​ពី​រូប​គេ​រក​បាន​ចំនួន​ ២០​គ្រាប់។

ឆ្នាំ​២០១៤​
-ក្លិប​ភ្នំពេញ​ក្រោន​ជា​ម្ចាស់​ជើង​ឯក​
-កីឡាករ​​ Dzarma Bata ជន​ជាតិ​នីហ្សេរីយ៉ា​មក​ពី​ក្លិប​ស្វាយរៀយ​ជា​ម្ចាស់​ស្បែក​ជើង​មាស​ បន្ទាប់​ពី​រូប​គេ​រក​បាន​ចំនួន​២៣​គ្រាប់។

 

មើល​​ម្ចាស់​ស្បែក​​ជើងមាស​លីក​កម្ពុជា​៧​ឆ្នាំ​ចុង​ក្រោយ​ ខណៈ វឌ្ឍនាកា​បំបែក​កំណត់​ត្រា​​គ្រាប់​បាល់​ឃួន ឡាបូរ៉ាវី ឈ្នះ​ស្បែក​មាសឆ្នាំ​២០១៣ (រូបថត៖ ឡាបូរ៉ាវី)

 

ចុះ​​រដូវ​កាល​ឆ្នាំ​២០១៥​នេះ​វិញ កីឡាករ​ណា​ជា​ម្ចាស់​ស្បែក​ជើង​មាស​ ហើយ​អាច​រក​គ្រាប់​បាល់​បាន​ប៉ុន្មាន​គ្រាប់​?

 

អត្ថបទ៖ ជាន ចាន់រ៉ា​