លោក យ៉ែម បុញ្ញប្ញទ្ឋិ ៖ ​លោកតំណាងរាស្រ្ត ញ៉យ ចំរើន​ វះកាត់ដៃស្តំាងរួចរាល់ហើយ​ រីឯលោក កង់ សភា ​កំពុងវះកាត់ក្តោងច្រមុះ

រាជធានីភ្នំពេញ ៖​ ប្រធានគណៈកម្មការអប់រំ យុវជន ​កីឡា ធម្មការ ​កិច្ចការសាសនា ​វប្បធ៌ម និងទេសចរណ៍នៃរដ្ឋសភា​ លោកតំណាងរាស្រ្ត យ៉ែម បុញ្ញប្ញទ្ឋិ ​បានសរសេរ​នៅលើ​បណ្តាញទំនាក់ទំនងសង្គម (Facebook) ​របស់លោក​នៅប៉ុន្មាននាទីមុននេះ ​មានខ្លឹមសារទំាងស្រុងថា "

លោក ញ៉យ ចំរើន ​បានវះកាត់ដៃស្តាំដែលបាក់ ​ចំនួន៣កន្លែងរបស់គាត់រួចរាល់ហើយ​ ប៉ុន្តែនៅរង់ចាំការវះកាត់ភ្នែកស្តាំបន្តទៀត​ ដោយសារឆ្អឹង​ក្រោមភ្នែកបាក់ផុងជាប់នឹង សាច់ដុំភ្នែក ​ដូច្នេះត្រូវវះយកឆ្អឹង​នេះចេញជាមុនសិន​ ហើយពេទ្យមិនទាន់សន្និដ្ឋានថា ​ភ្នែកខាងស្តាំ​ នឹងជាសះស្បើយដូចដើមវិញឬទេ ​។ រីឯច្រមុះ ​ក៏មានការបាក់ឆ្អឹង​ធ្ងន់​ធ្ងរដែរ ​ជាពិសេសផ្នែកក្បាលនៅវិលមុខ​ ដែលអាចគ្រាំក្នុងខ្លាំង។

ដោយឡែកលោក​ គង់ សភា ​កំពុងវះកាត់ ​ក្តោងច្រមុះផុង ​ដែលធ្វើឲ្យប៉ះពាល់ដល់ត្រចៀក ​ពិបាកក្នុងការស្តាប់ ​ជាពិសេសនៅតែបន្តវិលមុខ​ និងអាការស្រវាំង​ភ្នែកជា​ខ្លាំង។