ប៉ាគីស្ថាន និង អាហ្វហ្គានីស្ថាន ព្រមបញ្ជាក់ថា រញ្ជួយដីកម្រិត ៨,១រ៉ិចទ័រ អ្នកស្លាប់កើនជាង ៣០០នាក់

អ៊ីស្លាម៉ាបាដ៖ របាយការណ៍ជាផ្លូវការ បានឲ្យដឹងថាចំនួនមនុស្សស្លាប់ កើនឡើងដល់ជាង ៣០០នាក់ហើយ ដោយ ចំនួនមនុស្សរងរបួសធ្លាក់ចុះមកនៅជាង ១.៧០០នាក់ ក្នុងហេតុការណ៍រញ្ជួយដី នៅព្រំដែនប្រទេសចំនួន ៣គឺ អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងរាលដាលដល់ ប្រទេសឥណ្ឌា ផងដែរ។នេះបើយោងតាមការ ចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិន ស៊ិនហួ នៅថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០១៥។

ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា មនុស្សស្លាប់ទំាងអស់ បានកើនឡើងដល់ជាង ៣០០នាក់ហើយ ។ ដែលអ្នក ស្លាប់ភាគច្រើន ត្រូវបានគេរាយការណ៍មកថា ដោយសារតែ មានការបាក់សង្កត់លើ និងដួលរំលំ ដើមឈើ និងដំបូង ផ្ទះ សម្បែង ខណៈដែលពួកគេ មិនបានប្រុងប្រយ័ត្នជាមុនសោះ។

ក្រោយទទួលរងគ្រោះ រញ្ជួយដីកម្រិត ៨,១រ៉ិចទ័រនេះ ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗ បច្ចុប្បន្នរដ្ឋាភិបាល ប៉ាគីស្ថាន និងកងកម្លាំង ប្រដាប់អាវុធ បានបើក ប្រតិបត្តិការជួយសង្គ្រោះនៅតាមតំបន់ ជាកន្លែង ដែលកម្រិតរញ្ជួយមាន រង្វាស់ ៨,១ រ៉ិចទ័រ ដោយបានឆក់យកជីវិតមនុស្សរហូតដល់ទៅ ២២០នាក់ហើយ ដោយតួលេខនេះអាចនឹងមានការកើនឡើង ពីព្រោះថាប្រតិបត្តិការជួយ សង្គ្រោះនៅកំពុងដំណើរនៅឡើយ។

គួរបញ្ជាក់ផងដែរថា កាលពីជាងមួយទសវត្សរ៍ មុនមានករណីគ្រោះរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រ បានវាយប្រហារ ម្ដងរួច មកហើយ ស្ថិតនៅភាគខាងជើង ប្រទេសប៉ាគីស្ថាន ដោយបាន បន្សល់ទុកអ្នកស្លាប់៧៥.០០០នាក់ និងរបួសជាច្រើននាក់ទៀត៕