សហរដ្ឋអាម៉េរិក បញ្ជូននាវាចម្បាំង ទៅកោះ Spratly ត្រៀមប្រឆាំងចិន (មានវីដេអូ)

វ៉ាស៊ីនតោន៖ កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក កំពុងត្រៀមខ្លួនបញ្ជូននាវាចម្បាំង ទៅក្បែរកោះសិប្បនិម្មិត ដែលក សាងឡើងដោយប្រទេសចិន ក្នុងដែនសមុទ្រចិនខាងត្បូង ដើម្បីប្រឆាំងជាមួយការប្រកាសរបស់រដ្ឋាភិបាលក្រុងប៉េ កាំងប្រកាសថា ជាម្ចាស់កម្មសិទ្ធលើដែនទឹកទាំងនោះ។ នេះបើតាមការលើកឡើង របស់មន្ត្រីសហរដ្ឋអាម៉េរិកពីរ រូប ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥។

CNN បានឲ្យដឹងថា លោក បារ៉ាក់ អូបាម៉ា បានចេញសេចក្តីសម្រេច ក្នុងការដាក់ពង្រាយនាវា USS Lassen  ប្រភេទ A Guided Missile Destroyer នៅក្បែរប្រជុំកោះ Spratly បណ្តាថ្មប៉ប្រះទឹក កោះផ្កាថ្ម និងកោះតូចៗ រាប់រយផ្សេងទៀត ដែលកំពុងមានជម្លោះ។

សូមជំរាបថា ការដាក់ពង្រាយនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅថ្ងៃអង្គារ ឬថ្ងៃពុធ ក្នុងសប្តាហ៍នេះតែម្តង៕