ស្រវឹងស្រា បើករថយន្ត ម៉ាក BMW បុករង្វង់មូលចោមចៅ ខូចរថយន្តខ្ទេច របួសធ្ងន់២នាក់

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងនៅម៉ោង២និង៤០នាទី ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ នៅចំណុវរង្វង់មូលចោមចៅ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានករណីរថយន្តបើកទៅបុក សួនរង្វង់មូលចោមចៅ បណ្តាលឲ្យខ្ចិចស្ទើរទាំងស្រុង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្ត BMW ស៊េរី X5 ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2V-6786 បើកបរដោយបុរសម្នាក់ រួមដំណើរ ជាមួយមនុស្សស្រីម្នាក់ និងបុរសម្នាក់ផ្សេងទៀត តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ទិសដៅពីកើត ទៅលិច ក្នុងល្បឿនលឿនដូចហោះ លុះមកដល់កន្លែងកើតហេតុ ទំនងជាអ្នកបើកបរស្រវឹងស្រាខ្លាំង ទប់ចង្កូតមិនជាប់ បានរ៉េឡើងទៅបុក ទៅបុកឃឿនច្រមុះជ្រូក សួនច្បាររង្វង់មូលចោមចៅ បណ្តាលឲ្យរថយន្តផ្លោងហោះជិត១០០ម៉ែត្រ ក្រឡាប់ជាង១០ជុំទើបឈប់ បណ្តាលឲ្យរថយន្ត រងការខូចខាត ស្ទើរទាំងស្រុងមើលលែងយល់។ ចំណែកឯឃឿនសួនច្បារវិញ បាក់ប្រាំទៅ ប្រាំមួយកង់។

ដោយឡែកជនរងគ្រោះមាន២នាក់ ស្រីម្នាក់ប្រុសម្នាក់ ត្រូវបានរថយន្តក្លីនិកឯកជន មកដឹកទៅ សង្គ្រោះភ្លាមៗ និងម្នាក់ទៀតមិនមានរបួសនោះទេ ដោយបានទូរស័ព្ទហៅមិត្តភក្តិឲ្យមកទទួល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទាក់ទងទៅ នគរបាលជំនាញចរាចរណ៍ក្រុង ឲ្យមកស្ទួចនាំយក រថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយជូនសម្បត្តិរដ្ឋ៕