ក្បួន​ដង្ហែ​ម៉ូតូ​កង់​បី​ចាប់​ផ្តើម​យុទ្ធនា​ការ «ថត​រូប​ម៉ូតូ​កង់​បី​តូតាល់​ឈ្នះ​រង្វាន់​សន្ធឹក​សន្ធាប់»

ក្បួន​ដង្ហែ​ម៉ូតូ​កង់​បី​ចាប់​ផ្តើម​យុទ្ធនា​ការ «ថត​រូប​ម៉ូតូ​កង់​បី​តូតាល់​ឈ្នះ​រង្វាន់​សន្ធឹក​សន្ធាប់»

ទី​បំផុត​យុទ្ធនាការ​ថ្មី​របស់​តូតាល់​ ដែល​លោក​អ្នក​កំពុងរង់ចាំ បាន​មក​ដល់​ហើយ សូម​ចូល​រួម​ទាំង​អស់​គ្នា​ដើម្បី​ឈ្នះ​រង្វាន់​ជា​ច្រើន។ ក្បួន​ម៉ូតូ​កង់​បី​ពណ៌​ក្រហម​លាយ​ស​យ៉ាង​ស្រស់​ស្អាត​ដាច់​កន្ទុយ​ភ្នែក​បាន​ប្រមូល​ផ្តុំ​ដែល​ទាក់​ទាញ​ចំណាប់​អារម្មណ៍ លាយ​ឡំ​នឹង​ភាព​ងឿង​ឆ្ងល់​ដល់​មហា​ជន​តាំង​ពី​ព្រលឹម​ស្រាងៗ​ នៅ​តាម​ដង​ផ្លូវ​នា​នា​ក្នុង​រាជ​ធានី​ភ្នំពេញ​ចាប់​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​តុលាឆ្នាំ​២០១៥ មក។

 

 

ក្បួន​ដង្ហែ​ម៉ូតូ​កង់​បី​ចាប់​ផ្តើម​យុទ្ធនា​ការ «ថត​រូប​ម៉ូតូ​កង់​បី​តូតាល់​ឈ្នះ​រង្វាន់​សន្ធឹក​សន្ធាប់»

 

ក្បូន​ដង្ហែ​ម៉ូតូ​កង់​បី​នេះ គឺ​ជា​ការ​អប​អរ​សាទរ​នៃ​ការ​ចាប់​ផ្តើម​កម្ម​វិធី «ថត​រូប​ម៉ូតូ​កង់​បី​តូ​តាល់​ឈ្នះ​រង្វាន់​សន្ធឹក​សន្ធាប់»​វគ្គ​២។ ក្បួន​ម៉ូតូ​កង់​បី​ត្រូវ​បាន​ធ្វើ​ដំណើរ​កាត់​តាម​មហា​វិធី​ធំៗ​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ​ដែល​ចេញ​ពី​ស្ថានីយ​ប្រេង​ឥន្ធនៈ​តូតាល់​កាំកូ​ស៊ីធី​ ទៅ​ស្ថានីយ​តូតាល់​ពោធិ៍ចិន​តុង ហើយ​បន្ត​ទៅ​ស្ថានីយ​តូតាល់​នាង​គង្ហីង និង​ឆ្ពោះ​ទៅស្ថានីយ​តូតាល់​អាង​ទឹក រួច​បន្ត​ទៅ​ស្ថានីយ​តូតាល់​វត្ត​ភ្នំ និង ស្ថានីយ​តូតាល់​ព្រះ​មុនី​វង្ស រហូត​ដល់​ស្ថានីយ​តូតាល់​មុខ​ស្ថានីយ​រថភ្លើង ដើម្បី​ឲ្យ​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​បាន​ជ្រាប​ច្បាស់​អំពី​កម្មវិធី​ថ្មី​នេះ។
កម្ម​វិធី«ថត​រូប​ម៉ូតូ​កង់​បី​តូតាល់​ឈ្នះ​រង្វាន់​សន្ធឹក​សន្ធាប់» នឹង​ផ្តល់​ឱកាស​ឈ្នះ​រង្វាន់​ធំៗ​ជា​ច្រើន​ រួម​មាន​ទូរសព្ទ iPhone 6S ស្គី​អេឡិច​ត្រូនិច និង កាត​សមាជិក​តូតាល់។ ដើម្បី​ឈ្នះ​រង្វាន់​ពី​កម្មវិធី​នេះ​លោក​អ្នក​គ្រាន់​តែ​តាម​ថត​ ឬ​ថត ​Selfie ឲ្យ​ជាប់​ម៉ូតូ​កង់​បី​តូតាល់ (ថត​កាន់​តែ​ប្លែក​កាន់​តែ​ល្អ)​ រួច Post រូប​ទាំង​នោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​តូតាល់ ដោយ​គោរព​តាម​លក្ខខណ្ឌ​ងាយៗ​របស់​កម្មវិធី។

 

 

ក្បួន​ដង្ហែ​ម៉ូតូ​កង់​បី​ចាប់​ផ្តើម​យុទ្ធនា​ការ «ថត​រូប​ម៉ូតូ​កង់​បី​តូតាល់​ឈ្នះ​រង្វាន់​សន្ធឹក​សន្ធាប់»

 

ដោយ​ទទួល​បាន​ភាព​ជោគ​ជ័យ​ពី​កម្មវិធី​វគ្គ​១ «ប្រមាញ់​រូប​ថត​ម៉ូតូ​កង់​បី​របស់​តូ​តាល់» ក្រុម​ហ៊ុន​បាន​បន្ត​កម្មវិធី​វគ្គ​២  នេះ​ឡើងដោយ​បន្ថែម​រង្វាន់​កាន់​តែ​ធំ ​និង​ច្រើន​ជាង​មុន​ជាមួយ​នឹង​លក្ខខណ្ឌ​កាន់​តែ​ងាយ ដើម្បី​ឲ្យ​អ្នក​ចូល​រួម​លេង​មាន​ឱកាស​ឈ្នះ​កាន់​តែ​ច្រើន។
គោល​បំណង​ក្រុម​ហ៊ុន​តូតាល់​​រៀប​ចំ​កម្ម​វិធី​នេះ​ឡើង​ ដើម្បី​​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​អតិថិ​ជន​ដែល​បាន​គាំទ្រ​និង​នៅ​តែ​បន្ត​ការ​គាំទ្រ​យ៉ាង​មុត​មាំ​ដល់​គ្រប់​ផលិត​ផល​ និង​សេវា​កម្ម​របស់​ក្រុម​ហ៊ុន​តូ​តាល់៕

 

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កម្ម​វិធី​នេះ សូម​ចូល​ទៅ​កាន់ www.facebook.com/TOTAL