Angelinaនិង​Maddox ​ទៅ​ដល់​អាមេរិក​វិញ ក្រោយ​ដំណើរ​​ទស្សនកិច្ច​នៅ​កម្ពុជា

Angelinaនិង​Maddox ​ទៅ​ដល់​អាមេរិក​វិញ ក្រោយ​ដំណើរ​​ទស្សនកិច្ច​នៅ​កម្ពុជា

បើ​ទោះ​បី​ជា​ Angelina Jolie ​ជា​តារា​ល្បី​លំដាប់​ពិភព​លោក​ក៏​ពិត​មែន ប៉ុន្តែ​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​មិន​បាន​ធ្វើ​ឲ្យ​នាង​មាន​ចរិត​ក្អេងក្អាង​នោះ​ទេ។ តារា​សម្ដែង​វ័យ ៤០ ឆ្នាំ បាន​រំកិល​វ៉ាលី​ដោយ​ខ្លួន​ឯង​នៅ​ពេល​ទៅ​ដល់​ប្រលានយន្តហោះ LAX កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ជាមួយ​កូន​ទាំង​បួន​នាក់​របស់​ខ្លួន​រួមមាន Maddox, Pax, Zahara និង Shiloh។

 

Angelinaនិង​Maddox ​ទៅ​ដល់​អាមេរិក​វិញ ក្រោយ​ដំណើរ​​ទស្សនកិច្ច​នៅ​កម្ពុជា

 

នៅ​ក្នុង​ដំណើរ​នេះ គេ​មិន​​ឃើញ Brad Pitt ជាមួយ​នឹង​កូន​ភ្លោះ​ទាំង​ពីរ​របស់​ពួក​គេ​ទេ។ បើ​ទោះ​បី​ជា​គ្រួសារ​របស់ Jolie មាន​យន្តហោះ​ផ្ទាល់​ខ្លួន​ក៏​ពិត​មែន តែ​ Angelina បាន​សម្រេច​ចិត្ត​ជិះ​យន្ត​ហោះ​​ធម្មតា​ដូច​អ្នក​ដទៃ​ដែរ។ មិន​ខុស​ពី​សព្វ​ដង​វត្តមាន​ត្រលប់​ទៅ​វិញ​របស់​ពួក​គេ​ទទួលបាន​ការ​ស្វាគមន៍​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​កាសែត​និង​អ្នក​ប្រមាញ់​រូប​ថត។

 

Angelina និង Brad រួម​ជាមួយ​នឹង​កូន​របស់​ពួក​គេ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ប្រទេស​កម្ពុជា​មុន​នេះ ដែល​ជា​ទឹក​ដី​កំណើត​របស់ Maddox។ គ្រួសារ​មួយ​នេះ​ត្រូវ​បាន​គេ​ថត​បាន​នៅ​ខេត្ត​សៀមរាប​ ពេល​កំពុង​រក​កន្លែង​ថត​​ភាពយន្ត “ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ឪពុក​របស់​ខ្ញុំ” ដែល​ Jolie ​ជា​អ្នក​ដឹក​នាំ​រឿង។

 

Angelina សង្ឃឹម​ថា​ការ​ផលិត​រឿង​នេះ​នឹង​ជួយ​ឲ្យ Maddox កាន់​តែ​យល់​ជ្រៅ​ជ្រះ​ពី​ប្រភព​ដើម​របស់​ខ្លួន​ជាង​មុន​ទៅ​ទៀត។ ម្ដាយ​កូន​៦ ដែល​ជា​សកម្មជន​ការពារ​សិទ្ធ​មនុស្ស​រូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​មក​ប្រទេស​ខ្មែរ​ជា​ច្រើន​លើក​ច្រើន​សារ​ដើម្បី​រក​កន្លែង​ថត​ភាពយន្ត​របស់​នាង​នៅ​ខែ​ក្រោយ។

 

កាល​ពី​ឆ្នាំ ២០០៥ Angelina Jolie ត្រូវ​បាន​ព្រះ​បរមរតនកោដ្ឋ​ព្រះបាទ​សីហនុ ប្រទាន​សញ្ជាតិ​ខ្មែរ​​ ដោយ​សារ​ស្នា​ដៃ​ដែល​បាន​ជួយ​ដល់​បរិស្ថាន​នៅ​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន៕

 

ចុចអាន៖លេច​រូប Angelina Jolie និង​ Brad Pitt នាំ​កូន​ៗ​ដើរ​ទិញ​ទំនិញ​នៅ​​សៀម​រាប

 

Angelinaនិង​Maddox ​ទៅ​ដល់​អាមេរិក​វិញ ក្រោយ​ដំណើរ​​ទស្សនកិច្ច​នៅ​កម្ពុជា

 

Angelinaនិង​Maddox ​ទៅ​ដល់​អាមេរិក​វិញ ក្រោយ​ដំណើរ​​ទស្សនកិច្ច​នៅ​កម្ពុជា

 

Angelinaនិង​Maddox ​ទៅ​ដល់​អាមេរិក​វិញ ក្រោយ​ដំណើរ​​ទស្សនកិច្ច​នៅ​កម្ពុជា

 

Angelinaនិង​Maddox ​ទៅ​ដល់​អាមេរិក​វិញ ក្រោយ​ដំណើរ​​ទស្សនកិច្ច​នៅ​កម្ពុជា

 

Angelinaនិង​Maddox ​ទៅ​ដល់​អាមេរិក​វិញ ក្រោយ​ដំណើរ​​ទស្សនកិច្ច​នៅ​កម្ពុជា

 

Angelinaនិង​Maddox ​ទៅ​ដល់​អាមេរិក​វិញ ក្រោយ​ដំណើរ​​ទស្សនកិច្ច​នៅ​កម្ពុជា

 

Angelinaនិង​Maddox ​ទៅ​ដល់​អាមេរិក​វិញ ក្រោយ​ដំណើរ​​ទស្សនកិច្ច​នៅ​កម្ពុជា

 

 

ចុចអាន៖ចូល​មើល​ផ្ទះ​​​ប្រណិត​របស់ Angelina Jolie ដែល​ដាក់​លក់​ក្នុង​តម្លៃ​២លាន​ដុល្លារ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ dailymail
​​