គ្រូបង្រៀន​ចាប់​សិស្ស​យក​ទះកំផ្លៀង​មិន​ឈប់ ដើម្បី​រំសាយ​អារម្មណ៍ (​មាន​វីដេអូ​)

Sanofi

​កន្លងមកនេះ ឪពុកម្តាយ​ជាច្រើន​បារម្ភ​យ៉ាងខ្លាំង​ទាក់ទង​នឹង​សាលារៀន​របស់​កូន ព្រោះ​ខ្លាច​បំផុត​គឺ​គ្រូ​វាយ​ធ្វើ បាប​សិស្ស​។ ជាក់ស្តែង គ្រូបង្រៀន​រូបនេះ ខ្វះ​បទពិសោធ​ក្នុងការ​បង្រៀន បែរជា​ប្រើ​អំពើ​ហឹ​ង្សា​ដើម្បី​បង្ក្រាប​សិស្ស​ឱ្យ​ស្តាប់បង្គាប់ ដោយ​អាង​លើ​មូលហេតុ​សិស្ស​រពឹស អង្គុយ​មិន​ស្ងៀម មិន​ចិត្ត​ទុកដាក់​រៀន​។​
​ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​សាលារៀន​ក្នុង​ទីក្រុង ទូល​ស៊ី (Tulcea) ប្រទេស រ៉ូ​ម៉ែន​នៀ (Romania) ដោយនៅ​តំបន់​នោះ​មាន​បញ្ហា​ខ្វះ​គ្រួ​បង្រៀន រួច​ក៏​ទទួលយក​បុគ្គលិក​ចូលនិវត្តន៍​មក​បង្រៀន​ជំនួស​។


សំណាងល្អ វីដេអូ​ដែល​ថត​ជាប់​សកម្មភាព​អំពើ​ហឹ​ង្សា​ដែល​គ្រូ​រូបនេះ​ធ្វើ​ចំពោះ​សិស្ស​ត្រូវបាន​បែកធ្លាយ ទើប​ឪពុកម្តាយ​ដែល​យក​កូន​ទៅឱ្យ​រៀន​នៅ​សាលា​នោះ​ដឹងថា កូន​របស់ខ្លួន​សុទ្ធតែ​ត្រូវ​គ្រូបង្រៀន​ម្នាក់នេះ​វាយ​ធ្វើបាប ដោយ​ភាគច្រើន​ទណ្ឌកម្ម​ដែល​គ្រូ​នេះ​ប្រើ​គឺ​ចូលចិត្ត​ចាប់​សិស្ស​ទះកំផ្លៀង​។​



​យោងតាម​វីដេអូ បានឱ្យដឹងថា សិស្ស​ម្នាក់​ត្រូវបាន​គ្រូបង្រៀន​ចាប់​ទះកំផ្លៀង​មិនតិចជាង ៦ ដង​ឡើយ ហើយ​ក្នុង​មួយថ្ងៃ​គឺ​គ្រូ​នេះ​បាន​វាយ​ធ្វើបាប​សិស្ស​យ៉ាងហោចណាស់​ក៏ ៣ ដង​ដែរ​។ ម្តាយ​របស់​ក្មេង មាន​អារម្មណ៍​រន្ធត់ចិត្ត​យ៉ាងខ្លាំង​នៅពេលដែល​ឃើញ​វីដេអូ​ដែល​គ្រូ​រូបនេះ​បាន​វាយ​ធ្វើបាប​កូន​គាត់​ដោយ​គ្មាន​ប្រណី​ដៃ​។ មូលហេតុ​ដែល​គេ​ដឹងថា គ្រូ​នេះ​បាន​ប្រើ​អំពើ​ហឹ​ង្សា​លើ​កូនសិស្ស ក៏​ព្រោះតែ​សិស្សស្រី​ម្នាក់​បាន​លួច​យក​ទូរស័ព្ទ​មកជា​មួយ ឆ្លៀតពេល​គ្រូ​នេះ​កំពុង​ទះកំផ្លៀង​សិស្ស​ម្នាក់ទៀត​មិន​ឈប់ នាង​ក៏​លួច​ថត​សកម្មភាព​នោះ​។ វីដេអូ​នេះ ត្រូវបាន​បញ្ជូនទៅឱ្យ​អជ្ញាធរ​ដើម្បី​ធ្វើការ​តាមដាន​ចំពោះ​ទង្វើ​របស់​គ្រូ​គ្មាន​ក្តីមេត្តា​រូបនេះ​៕ ខេ​រី​
(​ប្រភព​៖ មីរ​រឺរ​)


Related