iPad Pro ចំនួនមានកំណត់ ចុងឆ្នាំនេះចេញលក់ត្រឹមតែ…

iPad Pro ចំនួនមានកំណត់ ចុងឆ្នាំនេះចេញលក់ត្រឹមតែ...

បើយោងតាមប្រភពសារព័ត៌មានមួយបានប្រាប់ឱ្យដឹងថា ក្រុមហ៊ុន Apple នឹងមិនចេញលក់ប្រភេទថេបប្លេតអេក្រង់យក្ស iPad Pro ច្រើនពេកនោះទេ ដោយពួកគេនឹងផលិតត្រឹមតែ 2.5 លានគ្រឿងប៉ុណ្ណោះ សំរាប់ដំណាច់ឆ្នាំ 2015 នេះ។ យ៉ាងណាមុិញ iPad Pro អាចនឹងចេញលក់ជាសាធារណៈ នៅក្នុងខែវិច្ឆិកាខាងមុខ ជាមួយនឹងតម្លៃថ្លៃចាប់ពី 799$ ឡើងទៅ។ បន្ថែមពីនេះទៀត សូម្បីតែប្រភេទ Keyboard និង Apple Pencil ដែលអាចគាំទ្រជាមួយការប្រើប្រាស់នៅលើថេបប្លេតនោះ គឺមានតម្លៃដល់ទៅជាង 100$ ឯណោះ ស្មើនឹងស្មាតហ្វូនធម្មតាៗមួយបាត់ទៅហើយ។ សំរាប់ការចេញលក់នៅក្នុងតំបន់ណាខ្លះ គឺពុំទាន់មានព័ត៌មានច្បាស់ការណាមួយ ចេញមកបង្ហាញប្រាប់នៅឡើយទេ ដូច្នេះមានតែរង់ចាំមើលជាបន្តជាមួយយើងខ្ញុំទាំងអស់គ្នា។

---------------------------------------
ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus iPad Pro ចំនួនមានកំណត់ ចុងឆ្នាំនេះចេញលក់ត្រឹមតែ...
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com iPad Pro ចំនួនមានកំណត់ ចុងឆ្នាំនេះចេញលក់ត្រឹមតែ...

ចុះថ្ងៃទី 28 តុលា ឆ្នាំ 2015 ម៉ោង 10:58 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ