អេ​ន យ៉ា​ដាវ ខ្លាច​ណាស់​ប្តី​គេ !

Sanofi

ចុងក្រោយ​នេះ អេ​ន យ៉ា​ដាវ លេចមុខ​លេច​មាត់​គួរសម នៅក្នុង​ការងារ​សិល្បៈ ទាំង​ការថត​រឿង​ភាគ និង រឿង​ដុំ ហើយ​នៅពេល​ឆាប់ៗ​ខាងមុខ នាង​មានបំណង​ប​ងើ្ក​ត​ក្រុម​រាំ​ដោយ​ចាប់​ដៃគូ​ជាមួយ​ប្អូនស្រី​ដើម្បី​បន្ថែម​ការចាប់អារម្មណ៍​ពី​សំណាក់​មហាជន ។ មិនតែប៉ុណ្ណោះ តារា​រាង​តូច​ច្រឡឹង​រូបនេះ​បាន​អះអាងថា នាង​នឹង​ថតរូប​ដែល​សិច​ស៊ី​ជាមួយ​ស្ទីល​ថ្មីៗ​ជាច្រើន​ដើម្បី​បង្ហាញ​មហាជន ។ ជាមួយ គ្នា​នេះដែរ អេ​ន យ៉ា​ដាវ បាន​សារភាពថា មាន​បុរស​ជាច្រើន​បាន​សុំ​ស្រឡាញ់​នាង គឺមាន​ទាំង​កំលោះ និង ប្តី​គេ​តែ​យ៉ាងណា​នាង​និយាយថា ខ្លាច​ណាស់​ប្តី​គេ ។​

​រយៈពេល​ជិត​បី​ឆ្នាំ​ដែល​ស្រី​ស្អាត អេ​ន យ៉ា​ដាវ ចូលប្រឡូក​ក្នុង​អាជីព​ជា​អ្នក​សម្តែង​គេ​បាន​ចាប់អារម្មណ៍​ឃើញថា​ប្រជាប្រិយភាព​របស់​នាង​លេចធ្លោ​គួរសម ។ បើ​គិត​មកដល់ពេលនេះ នាង​បាន​ចូលរួម​សម្តែង​រឿង​ភាគ និង រឿង​ដុំ​ជាច្រើន​រឿង មាន​ទាំង​ថត​ស្ប៉ត​ពាណិជ្ជកម្ម និង ការសម្តែង​ចម្រៀង​ខារ៉ាអូខេ​ផងដែរ ។ ថ្មីៗ​នេះ​នាង​ទើបនឹង​ថត​បញ្ចប់រឿង​«​តម្លៃ​ស្នេហ៍​» ឲ្យ​ផលិតកម្ម​ខ្មែរ​មេគង្គ​ដែល​រួម​សម្តែង​ជាមួយ​ស្រី​ស្អាត សុខ មុន្នី​រក្សា ស៊ិន យូ​ប៊ី​ន និង លោក យិន សម្បត្តិ ជា​តួ​ប្រុស ។ រឿង​នោះ​និយាយ​ពី​ជីវិត​នារី​អ្នកលក់​ស្រា​បៀរ ដោយឡែក​សម្រាប់ រឿង​ដុំ «​ខ្ញុំ​ថា​ខូច​ខូច​មែន​» នាង​សម្តែង​ជា​តួ​ស្រី​រួមជាមួយ​លោក ប៉ែន ចំរុង ជា​តួ​ប្រុស ។

សម្រាប់ ឈុត​ឆាក​ស្នេហា​វិញ អេ​ន យ៉ា​ដាវ បាន​ប្រាប់ថា នាង​ហ៊ាន​សម្តែង​ក្នុង​កម្រិត​មួយ​ដែល​សង្គម​ខ្មែរ​ទទួលយកបាន ។ អេ​ន យ៉ា​ដាវ រំពឹងថា ប្រជាប្រិយភាព​របស់​នា​ង​នឹង​រីកសាយ​មួយកម្រិត ទៀត​ក្រោយ​រឿង​ទាំងពីរ​នេះ​ចាក់​បញ្ចាំង​ព្រម​គ្នា ។​ ដើម្បី​តម្រូវ​តាម​ទីផ្សារ​បច្ចុប្បន្ន ក្រៅពី​សម្តែង តារា​រាង​តូច​ច្រឡឹង​រូបនេះ​ក៏មាន​បំណង​ចង់​ចាប់​អាជីព​ចម្រៀង​បន្ថែមទៀត ដោយបាន​នាង​អះអាងថា ពេលនេះ​នាង​កំពុង​ហ្វឹកហាត់​សំឡេង និង ក្បាច់​រាំ ក្នុងនោះ​ក៏មាន​ការ​បង្កើតជា​ក្រុម​រាំ​ដោយ​នាង​ចាប់​ដៃគូ​ជាមួយ​ប្អូនស្រី ។

ដោយសារ​រដូវ​នេះ​ជា​រដូវភ្លៀង អេ​ន យ៉ា​ដាវ បាន​ប្រាប់ថា នាង​មិនសូវ​មានការ​មមាញឹក​ជាមួយ​ការងារ​សិល្បៈ​ប៉ុន្មាន​ទេ ប៉ុន្តែ​នាង​បាន​លេច​មុខជា​បន្តបន្ទាប់​នៅតាម​កម្មវិធី​កម្សាន្ត​ផ្សេងៗ​មានដូចជា ស្ថានីយទូរទស្សន៍​បាយ័ន និង ទូរទស្សន៍​ស៊ី​ធី​អិន ជាដើម ។ អេ​ន យ៉ា​ដាវ ត្រូវបាន​គេ​ចាត់ទុកជា​តារា​ដែលមាន​រូបរាង​តូច​ស្រ​ឡូ​ន​គួរ​ឲ្យ​ស្រឡាញ់​កន្លងមក​នាង​ក៏​ធ្លាប់​ថតរូប​សិច​ស៊ី ញ្ចេ​ញ​ផ្ចិត និង ដើមទ្រូង​បង្ហាញ​មហាជន​ផងដែរ ។ ជាក់ស្តែង​កាលពីពេល​ថ្មីៗ​នេះ​នាង​បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ក្នុង​ឈុត​រ៉ូ​ប​គេង​ស្តើង​មើលឃើញ ដើមទ្រូង​យ៉ាងច្បាស់ ។

កន្លងមក​ក៏​ធ្លាប់មាន​គេហទំព័រ​របស់​ថៃ​បាន​ចាប់អារម្មណ៍​ពី​រូបថត​បង្ហាញ​រូបរាង​ល្វត​ល្វន់​ផងដែរ ។ នៅពេលដែល​អ្នកយកព័ត៌មាន​របស់​យើង​សួរថា តើ​ការថតរូប​បង្ហាញ​រាង សិច​ស៊ី​បែបនេះ​ចង់​ប្រជែង​ជាមួយ​ស្រី​ស្អាត ដួង ម៉ា​និ​ច ប៊េ​នី យ៉ាំង និង ឌុ​ច លីដា មែន​ទេ ? អេ​ន យ៉ា​ដាវ ដែល​ចង់​ឲ្យ​គេ​ហៅ​នាង​ថា ជា​តារា​ចាយរាង​ជាង​តារា​សិច​ស៊ី​នោះបាន​និយាយថា នាង​ចង់​បង្កើត​ស្ទីល​ប្លែកៗ​ឲ្យ​បាន​ច្រើន ហើយ​នៅពេល ឆាប់ៗ​ខាងមុខ​នាង​មានបំណង​ថតរូប​បែប​ប្លែកៗ​ឲ្យ​បាន​ច្រើន តែ​សិច​ស៊ី ឬ ប្លែក​កម្រិតណា​នោះ នាង​សុំ​លាក់​សិន ។

អេ​ន យ៉ា ដាវ បាន​និយាយ​ដោយ​មោទកភាព​ថា នាង​មាន​អារម្មណ៍​រំភើប​ជាខ្លាំង​នៅពេលដែល​គេហទំព័រ​មួយ​របស់​ថៃ​បាន​យក​រូបថត​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ទៅ​ចុះផ្សាយ រហូត​ត្រូវ​នាង​ទទួលស្គាល់ថា​មួយរយៈ​ចុងក្រោយ​នេះ​មាន​គេ​ស្គាល់​នាង​ច្រើនជាង​មុន ។​ ក្រៅពី​ការងារ​សិល្បៈ អេ​ន យ៉ា​ដាវ ក៏មាន​ហាង​សាឡ​ន​មួយ​ដែលមាន​ទីតាំងនៅ​ម្តុំ​ផ្សារ​ស៊ីឡឹប ដោយ​នាង​ប្រាប់ថា​ចំណាយ​ដើមទុន​ជាង​មួយ​ម៉ឺន​ដុល្លារ ។ ថ្មីៗ​នេះ​នាង​ក៏បាន​លក់​ម្ជូរ​បន្ថែម​មួយទៀត​ដោយ​ដាក់ឈ្មោះថា​«​យ៉ា​ដាវ​ជូរអែម​» ។ កន្លងមក​ធ្លាប់​មានការ​និយាយថា ការបើក​ហាង​មួយ​នេះ​ជា​ការជួយជ្រោមជ្រែង​ពី​សំណាក់​ម្ចាស់​ស្នេហ៍ តែ អេ​ន យ៉ា​ដាវ ប្រាប់ថា ជាការ​ចូល​ហ៊ុន​ជាមួយ​បងប្អូន​ជីដូនមួយ​រប​ស់​នាង គ្មាន​បុរស​ណា​ជួយ​ជ្រោមជ្រែង ឬ ឧបត្ថម្ភ​នាង​ទេ ។

យ៉ាងណា អេ​ន យ៉ា​ដាវ បាន​សារភាពថា នាង​មាន​បុរស​ជាច្រើន​តាម​ស្រឡាញ់​គឺមាន​ទាំង​កំលោះ និង អ្នកមាន​ភរិយា​អ្នកមាន​ទ្រព្យ ប៉ុន្តែ​នាង​មិនទាន់​យល់ព្រម​តាម​សំណើ​របស់​បុរស​ណា​ម្នាក់​នៅឡើយ​ទេ ។ អេ​ន យ៉ា​ដាវ បាន​ប្រាប់ថា​«​និយាយ​តាម​ត្រង់​ចុះ​ខ្ញុំ​មិនទាន់​ចង់​ប្រឡូក​ក្នុង​រឿងនេះ​ទេ ចិត្ត​មួយ​ចេះតែ​ខ្លាច​ប៉ះ​របស់ គេ និយាយ​ទៅ​ខ្ញុំ​ខ្លាច​ណាស់​ប្តី​គេ តែបើ​មាន​អ្នក​ល្អ​ខ្ញុំ​នឹង​ពិចារណា ព្រោះ​គិតថា​វ័យ​របស់ខ្ញុំ​ក៏​មិន ក្មេង​ប៉ុន្មាន​ដែរ (២៣ ឆ្នាំ​)» ។ កន្លងមក អេ​ន យ៉ា​ដាវ ធ្លាប់​ទៅរក​ហោរ​ទស្សន៍ទាយ​ដោយ​គ្រូ​នោះបាន​ទាយ​ថា «​នាង​អាចមាន​គ្រោះ​ដោយសារ​រឿង​ស្នេហា​» ។​ ​គួរ​បញ្ជាក់ថា​មុននឹង​ក្លាយជា​អ្នក​សម្តែង អេ​ន យ៉ា​ដាវ ដើមកំណើត​នៅ​ខេត្តក្រចេះ​ក៏​ជា​តារា​បង្ហាញ​ម៉ូដ​នៅក្នុង​ក្រុម Pop Model ផងដែរ ៕​ ​សុធា​រៈ​

Related