ថ្ងៃទី​២៨​តុលា​នេះ ជា​ថ្ងៃ​ចាប់ផ្តើម​បុណ្យកឋិន​ទាន បន្ទាប់ពី​ចេញ​វស្សា

ភ្នំពេញ: ​កាលពី​ថ្ងៃទី​២៧​តុលា​ម្សិលមិញ ត្រូវ​នឹង​ថ្ងៃ​១៥​កើត ខែអស្សុជ ជា​ថ្ងៃ​ចេញ​ព្រះវស្សា​។ ចំណែក​ចាប់ពី​ថ្ងៃទី​២៨​តុលា​នេះ រហូតដល់​ថ្ងៃទី​២៧​វិច្ឆិកា ជា​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ​កឋិនទាន ។​
 
​ពិធីបុណ្យ​កឋិនទាន​នេះ ធ្វើឡើង ដើម្បី​លើកទឹកចិត្ត​ដល់​ព្រះសង្ឃ ដែល​បាន​ប្រតិបត្តិ​ធម៌​វិន័យ​ដ៏​តឹងរឹង​ក្នុង​រយៈពេល ៣​ខែ នា​រដូវ​ចូល​ព្រះវស្សា​។  
 
​សូមបញ្ជាក់ថា ពិធីបុណ្យ​កឋិនទាន នឹង​ចាប់ផ្តើម​ប្រារព្ធ​ឡើង ចាប់ពី​ថ្ងៃទី​២៨ តុលា ដល់​ថ្ងៃទី​២៧ វិច្ឆិកា​។ ពិធីបុណ្យ​នេះ មាន​លក្ខណៈ​ខុសពី​បុណ្យ​ដទៃៗ ៥​យ៉ាង ទី​១ ខុស​កាល​នៃ​ការ​ប្រារព្ធ​កម្មវិធី​បុណ្យ ដោយ​បុណ្យ​នេះ ធ្វើបាន​ត្រឹម ២៩​ថ្ងៃ ទី​២  ខុស​វត្ថុ​បុណ្យ​នេះ មាន​វត្ថុ ត្រឹមតែ​ស្បង់ ជីវ និង​សង្ឃាដី ទី​៣ ខុស​អានិសង្ស ដោយ​បុណ្យ​នេះ បាន អា​និ​សង្ឃ​ទាំង​អ្នកទទួល និង​ទាំង​អ្នកធ្វើ ទី​៤ ខុស​ប​ដិ​គាហក ឬ​អ្នកទទួល ដោយ​មានតែ​ព្រះ​ភិក្ខុសង្ឃ តែមួយគត់ ដែល​អាច​ទទួល​ស្បង់​ជីវ​ទាំងនេះ​បាន និង​ទី​៥ ឧ​ប្បករ​បុណ្យ​កថិន​ត្រូវមាន​ក្បួនខ្នាត និង​ត្រូវ​តាម​វិន័យ​៕