អ្នកដឹកនាំប្រដាល់ដែលបានឆ្លងវគ្គគ្រប់គ្រង

ភ្នំពេញ:    ​ភ្នំពេញ​:​វគ្គ​គ្រប់គ្រង​រដ្ឋបាល​កម្រិត​បឋម​ត្រូវបាន​សហព័ន្ធ​ កីឡាប្រដាល់​កម្ពុជា​បើ​បណ្ដុះបណ្ដាល​ដល់​ប្រធាន​ ក្លឹប គ្រូបង្វឹក អ្នក​ប្រដាល់​ជើងចាស់​តាំង​ពិ​ថ្ងៃទី​២៤​ហើយ​បា​នប​ចប់​នៅ​ថ្ងៃទី​២៨​តុលា​ នេះ ។​

​    ​នេះ​ជាវ​គ្គ​ដែល​បាន​បើក​ឡើង​ក្នុងអម្លុង​នៃ​ការប្រកួត​ប្រដាល់​ជើងឯក​ ជាតិ​ហើយ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​៦៦​នាក់ ។​លោក​ម៉ិ​ល កាដូ​អគ្គនាយករង​កីឡា និង ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​គឺជា​អ្នក​ឧ្ទេសនាម​ ដោយផ្ទាល់​តែម្ដង ។​

​    ​វគ្គ​នេះ​សិក្សា និង ពិភាក្សា​លំអិត​ទៅលើ​រចនាសម្ព័ន្ធ​នៃ​ការគ្រប់គ្រង ឋានានុក្រម​នៃ​ការគ្រប់គ្រង​តួនាទី និង​ ភារកិច្ច​របស់​ប្រធាន អនុប្រធាន និង​សមាជិក​ក្នុងការ​គ្រប់គ្រង​ក្លឹប ឬ​សមាគម​ប្រដាល់​ជាដើម ។​

​    ​លោក​ម៉ិ​ល កា​ដុ​បាន​ឲ្យ​ដឹងថា​វគ្គ​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​៦០​នាក់​ដែល​ ក្នុងនោះ​៥០​ភាគរយ​ទទួលបាន​ លទ្ធផល​ល្អ ២៥​ភាគរយ​ទទួលបាន​លទ្ធផល​មធ្យ​ម និង ២៥​ភាគរយ​ទៀត​ទទួលបាន​លទ្ធផល​ខ្សោយ ។ សម្រាប់​អ្នក​ដែល​បាន​លទ្ធផល​ខ្សោយ​គឺ​មក​សិក្សា​មិនបាន​គ្រប់ពេល​ហេតុនេះ​ ពួកគេ​ត្រូវ​ទទួល​ការ​បំប៉ន​មួយពេល​ទៀត​ទើបបាន​ទទួល​វិ​ញ្ញាប​ន​ប័ត្រ ។​

​     ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​តែម ម៉ឺន​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បាន​មានប្រសាសន៍ថា​នេះ​ជា​វគ្គ​ បឋម​ មែន​តែ​វា​បានធ្វើ​ឲ្យ​អ្នកគ្រប់គ្រង​ក្លឹប​ទាំងអស់​បានដឹង បាន​យល់ថា​តើ​ការគ្រប់គ្រង​ក្លឹប ឬ សមាគម​ប្រដាល់​មួយ​ឲ្យ​មានជោគ​ជ័យ​វា​អាស្រ័យ​លើ​កត្តា​អ្វីខ្លះ ។​ហើយ​អ្នកគ្រប់គ្រង​ត្រូវមាន​តួនាទី​បែបណា​ដើម្បី​ឲ្យ​អ្វីៗ​មាន​ផល​ល្អ​ នោះ​។​