​ក្រសួង​សេដ្ឋកិច្ច​នឹងសិក្សា​ពី​ការដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់

រាជធានី​ភ្នំពេញ​៖​ក្រុមការងារ​មួយ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង ហិរញ្ញវត្ថុ​ដើម្បី​សិក្សា​ពី​លទ្ធភាព​នៃ​ការដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ និង​លុបបំបាត់​ពាណិជ្ជកម្ម​លើ​ផលិតផល​ថ្នាំជក់​ខុសច្បាប់​។ ក្រុមការងារ​នោះ​នឹងសិក្សា​និង​រៀបចំ​ក្របខណ្ឌ​ច្បាប់​ពាក់ព័ន្ធ​នឹង ការដំឡើង​តម្លៃ​និង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ ដើម្បី​កាត់បន្ថយ​តម្រូវការ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​និង​មធ្យោបាយ បង្ក្រាប​ការធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់​លើ​ផលិតផល​ថ្នាំជក់​ផងដែរ​។ 

​     ក្រុមការងារ​នោះ​មាន​តួនាទី​ជា​ក្រុម​ជំនាញ ដើម្បី​សិក្សា​និង​រៀបចំ​ការងារ​ពាក់ព័ន្ធ​នឹង​ការបង្កើន​ថវិការដ្ឋ តាមរយៈ​ការដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​និង​កាត់បន្ថយ​ការប្រើប្រាស់ ថ្នាំជក់​ដែលមាន​ផលប៉ះពាល់​លើ​សុខភាព​ប្រជាជន​។ ក្រុមការងារ​ក៏មាន​នាទី​ក្នុងការ​លុបបំបាត់​ពាណិជ្ជ​កម្ម​ខុសច្បាប់​លើ ផលិតផល​ថ្នាំជក់ ។ តាម​ការបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ក្រុមការងារ​នឹង​ផ្តល់​អនុសាសន៍​ដល់ ក្រសួង​សេដ្ឋកិច្ច​ទាក់ទិន​នឹង​ការដំឡើង​ពន្ធ​និង​ពិធីសារ​ស្តីពី ការលុបបំបាត់​ការធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់​លើ​ផលិតផល​ថ្នាំជក់​៕

​ក្រសួង​សេដ្ឋកិច្ច​នឹងសិក្សា​ពី​ការដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់