​គណៈកម្មការ​ស្រាវជ្រាវ​កំពុងដំណើរការ​ប្រមូល​ភស្តុតាង​ករណី​ហិង្សា​លើ​តំណាងរាស្ត្រ​CNRP

​រាជធានី​ភ្នំពេញ​៖​អគ្គ​ស្នងការរង​នគរបាលជាតិ​បាន​អះអាងថា​មកដល់ពេលនេះ​គណៈកម្មការ ស្រាវជ្រាវ ស៊ើបអង្កេត​ករណី​បង្ក​ហិង្សា​លើ​អ្នកតំណាងរាស្ត្រ​CNRP​បាន​កំពុងតែ ដំណើរការ​ក្នុងការ​ប្រមែប្រមូល​ភស្តុតាង និង​ឈានទៅ​កំណត់​មុខសញ្ញា​ដើម្បី​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។ 

​    ​អគ្គ​ស្នងការរង​នគរបាលជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆៃ ស៊ីណា​រិ​ទ្ធ និង​ជា​អនុប្រធាន​គណៈកម្មការ​ស្រាវជ្រាវ ស៊ើបអង្កេត ករណី​បង្ក​របួសស្នាម​លើ​អ្នកតំណាងរាស្ត្រ បាន​ប្រាប់​អ្នកកាសែត​ថា នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា នេះ គណៈកម្មការ​បាន​កំពុងតែ​ដំណើរការ​ប្រជុំ ក្នុងការ​បែងចែក​ភារកិច្ច​ដល់​មន្ត្រី​ស្រាវជ្រាវ​នៅក្នុង​គណៈកម្មការ ដើម្បី​ស្រាវជ្រាវ​ករណីនេះ​។ 

​    ​គួរ​បញ្ជាក់ថា គណៈកម្មការ​ស្រាវជ្រាវ​ស៊ើបអង្កេត ករណី​បង្ក​ហិង្សា​លើ​អ្នកតំណាងរាស្ត្រ​មាន​សមាសភាព​ដូចតទៅ​៖១.​លោកនាយ​ឧ​ត្ត ម​សេនីយ៍ ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ប្រធាន​, ២.​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ អនុប្រធាន​, ៣.​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សៀង សេន ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​សមាជិក​, ៤.​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី ប្រធាន​នាយកដ្ឋាន​ភេ​រកម្ម និង​ឧក្រិដ្ឋ​ឆ្លងដែន​សមាជិក​, ៥.​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ ខេ​មិ​ន្ទ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សមាជិក​, ៦.​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ មួង សុធា ប្រធាន​នាយកដ្ឋាន​នគរ​បាលប​ច្ចេកទេស​វិទ្យាសាស្ត្រ សមាជិក​, ៧.​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សុង លី ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ សមាជិក​, ៨.​លោក​វរសេនីយ៍ឯក ស៊ឹម វុទ្ធី ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ជា​សមាជិក​៕ 

​គណៈកម្មការ​ស្រាវជ្រាវ​កំពុងដំណើរការ​ប្រមូល​ភស្តុតាង​ករណី​ហិង្សា​លើ​តំណាងរាស្ត្រ​CNRP