​ប្រាក់​រង្វាន់​ច្រើន​កម្រិត​ណា​ក៏ រឿង សោភ័ណ្ឌ ​មិន​ទៅ​ប្រកួត​ Thai Fight ឡើយ

​ប្រាក់​រង្វាន់​ច្រើន​កម្រិត​ណា​ក៏ រឿង សោភ័ណ្ឌ ​មិន​ទៅ​ប្រកួត​ Thai Fight ឡើយ

​អ្នក​ប្រដាល់​ជំនាញ​ប្រើ​កណ្ដាប់​ដៃ រឿង សោភ័ណ្ឌ ​មិន​​ទៅ​ប្រកួត​ក្នុង​កម្ម​វិធី Thai Fight ​ជា​ដាច់​ខាត​ បើ​ទោះ​បី​ត្រូវ​គេ​អញ្ជើញ​ឲ្យ​ចូល​រួម​​ប្រកួត​​ក្នុង​កម្ម​វិធី​របស់​ថៃ​នេះ​​ ហើយ​​ផ្ដល់​ប្រាក់​រង្វាន់​ ឬ​តម្លៃ​ខ្លួន​​ច្រើន​ដល់​កម្រិត​ណា​ក៏​ដោយ។ ​​បើ​តាម​ការ​បញ្ជាក់​របស់​​អ្នក​ប្រដាល់​រូប​នេះ​។

 

កីឡាករ​​មក​ពី​ក្លិប​មកុដរាជ្យ​​​ រឿង សោភ័ណ្ឌ បាន​ឲ្យ​ដឹង​ថា រូប​គេ​មិន​ត្រូវ​បាន​​អ្នក​រៀប​ចំ​កម្ម​វិធី​ Thai Fight ​​អញ្ជើញ​ឲ្យ​ទៅ​ប្រកួត​ក្នុង​កម្ម​វិធី​នេះ​ឡើយ ប៉ុន្តែ​បើ​សិន​ជា​​កម្ម​វិធី​ដ៏​ល្បី​របស់​ថៃ​មួយ​នេះ​អញ្ជើញ​ឲ្យ​ទៅ​ប្រកួត​ ក៏​រូប​​គេ​មិន​ព្រម​​ដែរ ​ទោះ​បី​ជា​​អ្នក​រៀប​ចំ​កម្ម​វិធី​ប្រកួត​ផ្ដល់​ប្រាក់​រង្វាន់​ ឬ​​តម្លៃ​ខ្លួន​ច្រើន​ដល់​កម្រិត​ណា​ក៏​ដោយ។

 

​ប្រាក់​រង្វាន់​ច្រើន​កម្រិត​ណា​ក៏ រឿង សោភ័ណ្ឌ ​មិន​ទៅ​ប្រកួត​ Thai Fight ឡើយ
កីឡាករ រឿង សោភ័ណ្ឌ

 

​​​អ្នក​ប្រដាល់​រូប​នេះ​បាន​បញ្ជាក់​ថា បញ្ហា​ស្ថិត​ត្រង់​​ចៅ​ក្រម​​​ឲ្យ​ពិន្ទុ​ និង​អាជ្ញាកណ្ដាល​លើ​សង្វៀន​​ក្នុង​កម្មវិធី​ប្រកួត​​នេះ​​មាន​ភាព​លំអៀង​ខ្លាំង​ពេក។ លក្ខណៈ​ឲ្យ​ពិន្ទុ​ បើ​តាម​ការ​ទស្សនា​កីឡាករ​កម្ពុជា​អាច​ឈ្នះ​ ប៉ុន្តែ​​​ចៅ​ក្រម​​ឲ្យ​កីឡាករ​ថៃ​​​ឈ្នះ​ទៅ​វិញ។ ចំណែក​អាជ្ញាកណ្ដាល​ថៃ​វិញ​ពេល​ត្រូវ​កីឡាករ​កម្ពុជា​ ឬ​អ្នក​ប្រដាល់​​​​ប្រទេស​ផ្សេង​ចាប់​ឡើង​ជង្គង់​​ គេ​​បំបែក​ភ្លាម​​ដែល​មិន​អាច​ឡើង​ជង្គង់​បាន បើ​ខាង​ថៃ​ចាប់បាន​​វិញ​​អាជ្ញាកណ្ដាល​មិន​ឃាត់​​ឡើយ។

 

រឿង សោភ័ណ្ឌ បាន​និយាយ​ថា ៖« ខ្ញុំ​មិន​ទៅ​ប្រកួត​កម្មវិធី​ Thai Fight ទេ។ ទៅ​ធ្វើ​អី​​វា​មិន​ឲ្យ​យើង​ឈ្នះ​ផង ​បើ​ចង់​ឈ្នះ​វា​ទាល់​តែ​វ៉ៃ​ឲ្យ​សន្លប់​ ឬ​រាប់​ច្រើន​​ល់ើក​ទើប​អាច​មាន​ឱកាស​ឈ្នះ​។ រឿង​ប្រាក់​រង្វាន់​មិន​សំខាន់​ទេ បញ្ហា​ចម្បង​គឺ​មុខ​មាត់​ប្រទេស​ជាតិ​មិន​អាច​ឈ្នះ​ថៃ​បាន»។

 

​​​​អ្នក​ប្រដាល់​មក​ពី​ក្លិប​មកុដរាជ្យ​​​​បន្ថែម​ថា បើ​តាម​ការ​គិត​របស់​គេ​​​ពិន្ទុ​​​របស់​​ កែវ រំចង់ ​ឈ្នះ​លើ​អ្នក​ប្រដាល់​ថៃ​ Iquezang Kor Rungthanakeat ​ក្នុង​ការ​ប្រកួត​ Thai Fight នៅ​ប្រទេស​វៀតណាម​កាល​ពេល​កន្លង​ទៅ​៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​