Man Utd គ្រោង​បំបែក​កំណត់ត្រា​ Real ក្លាយ​ជា​ក្លិប​​អ្នក​មាន​ជាង​គេ​លើ​លោក

Man Utd គ្រោង​បំបែក​កំណត់ត្រា​ Real ក្លាយ​ជា​ក្លិប​​អ្នក​មាន​ជាង​គេ​លើ​លោក

​​ក្លិប​​បិសាច​ក្រហម Manchester United បាន​តែង​តាំង​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ថ្មី និង​គ្រោង​បំបែក​កំណត់ត្រា​របស់​​ Real Madrid ក្លាយ​ជា​ក្លិប​អ្នក​មាន​ជាង​គេ​លើ​លោក នៅ​រយៈពេល​១២​ខែ​ខាង​មុខ​នេះ។

 

Man Utd គ្រោង​បំបែក​កំណត់ត្រា​ Real ក្លាយ​ជា​ក្លិប​​អ្នក​មាន​ជាង​គេ​លើ​លោក

លោក​ Cliff Baty ​វ័យ​៤៥​ឆ្នាំ បាន​ឡើង​កាន់​តំណែង​ប្រធាន​មន្ត្រី​ផ្នែក​ហិរញ្ញវត្ថុ (Chief Financial Officer) ​កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​ដែល​ក្លិប​បិសាច​ក្រហម រំពឹង​ថា​បុរស​​រូប​នេះ នឹង​អាច​ជួយ​ឲ្យ​ក្លិប​ទទួល​បាន​ចំណូល​កាន់​តែ​ច្រើន និង​អាច​វ៉ា​ក្លិប​​​យក្ស​អេស្ប៉ាញ​ Barcelona និង​ Real Madrid ក្លាយ​ជា​ក្លិប​អ្នក​មាន​ជាង​គេ​លើ​លោក​បាន នៅ​រយៈពេល​១២​ខែ​ទៀត។

 

បច្ចុប្បន្ន​ក្លិប​បិសាច​ក្រហម កំពុង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​បញ្ជី​ក្លិប​អ្នក​មាន​ជាង​គេ​លើ​លោក​របស់​បញ្ជី​ Forbes ​ដោយ​នៅ​ក្រោម​ក្លិប​​ Real និង​ Barca។

 

Man Utd គ្រោង​បំបែក​កំណត់ត្រា​ Real ក្លាយ​ជា​ក្លិប​​អ្នក​មាន​ជាង​គេ​លើ​លោក

 

យ៉ាងណា Man Utd ជឿ​ថា​ពួកគេ​នឹង​អាច​ទទួល​បាន​ចំណូល​​យ៉ាង​ធំ​ ៥០០​លាន​ផោន​នៅ​ឆ្នាំ​ក្រោយ​នេះ បន្ទាប់​ពី​ទទួល​បាន​ពី​ការ​ចុះ​កុងត្រា​នូវ​តម្លៃ​កំណត់ត្រា​ជាមួយ​ក្រុមហ៊ុន Adidas ដល់​ទៅ​៧៥០​លាន​ផោន​ ​រយៈពេល​១០​ឆ្នាំ ហើយ​នៅ​រដូវ​កាល​២០១៦/១៧ ​បិសាច​ក្រហម រំពឹង​ថា នឹង​អាច​បំបែក​កំណត់ត្រា​របស់​ Real ដែល​ឈរ​ជា​ក្លិប​អ្នក​មាន​ជាង​គេ​លើ​លោក​១០​ឆ្នាំ​​ជាប់ៗ​គ្នា​ចុង​ក្រោយ​បាន៕

 

-ចុចអាន៖ Van Gaal ​ថា​ធុញ​ទ្រាន់​នឹង​សំនួរ​ដដែលៗ​​​រឿង Rooney ​ស៊ុត​មិន​ចំ​ទី​មួយ​ជើង

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ manutd | dailymail