ព្រឹត្តិការណ៍​អង្គរ​អ៊ុល​ត្រា​ត្រេល ២៣ មករា ២០១៦

ព្រឹត្តិការណ៍​អង្គរ​អ៊ុល​ត្រា​ត្រេល ២៣ មករា ២០១៦

ក្រុមហ៊ុន​ទេសចរណ៍ Phoenix Voyages បាន​រៀប​ចំ​នូវ​ព្រឹត្តិការណ៍​លំដាប់​ពិភព​លោក​ក្នុង​ដើម​ឆ្នាំ២០១៦​នេះ គឺ​ការ​រត់​ប្រណាំង​អង្គរ​អ៊ុល​ត្រា​ត្រេល​ ក្នុង​ចម្ងាយ១២៨​គ.ម​ ដ៏​អស្ចារ្យ​នៅ​តាម​តំបន់​ពិសេស​និង​ប្លែកៗ ។​ ជា​ព្រឹត្តិការណ៍​លើក​ដំបូង​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​លើ​ទឹក​ដី​នៃ​ប្រាសាទ​បុរាណ​ដ៏​ល្បី​ល្បាញ​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក​ដោយ​អង្គការ​យូណេស្កូ ។​​

 

 

ព្រឹត្តិការណ៍​អង្គរ​អ៊ុល​ត្រា​ត្រេល  ២៣ មករា ២០១៦
អត្ត​ពលិក​ទាំង​អស់​នឹង​ត្រូវ​រត់​ឆ្លង​កាត់​តាម​តំបន់​ប្រាសាទ​ល្បីៗ, តាម​ផ្លូវ​ដែល​មាន​ទេសភាព​ដ៏​ធំ​ល្វឹង​ល្វើយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដូច​ជា វាល​ស្រែ, ព្រៃ​ព្រឹក្សា​ និង​តាម​ភូមិ​នា​នា… ដែល​ផ្តល់​ឲ្យ​យើង​នូវ​ភាព​ចម្រុះ​គ្នា​នៃ​ទេសភាព​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល ។

 

ព្រឹត្តិការណ៍​អង្គរ​អ៊ុល​ត្រា​ត្រេល  ២៣ មករា ២០១៦
​វិញ្ញាសា​មាន​៤ សម្រាប់​អត្ត​ពលិក​ជ្រើស​រើសៈ
១- ការ​ដើរ​តាម​បែប Nordic Walking ក្នុង​ចម្ងាយ ៣២គម : 20$
២- ការ​រត់​ក្នុង​ចម្ងាយ ៣២គម : 20$
៣- ការ​រត់​ក្នុង​ចម្ងាយ ៦៤គម : 30$
៤-​ ការ​រត់​ក្នុង​ចម្ងាយ ១២៨គម: 50$

 

អ្នក​អាច​សាក​សួរ​ព័ត៌មាន​និង​ចុះ​ឈ្មោះ​នៅ​ការិយាល័យ​របស់​យើង​ក្នុង​ម៉ោងធ្វើការ (ពីម៉ោង ៨:០០ព្រឹក ដល់​ម៉ោង​១២:០០​ថ្ងៃ​ត្រង់​ និង​ពី​ម៉ោង២:០០រសៀល​ ដល់​ម៉ោង​៥:០០​ល្ងាច) តាម​រយៈ​អសយដ្ឋាន​ដូច​ខាង​ក្រោម៖

​ភ្នំពេញៈ Phoenix Voyages – ផ្ទះ​លេខ​២០​បេ (ជាន់​ទី​មួយ), ផ្លូវ២៨២​ សង្កាត់​បឹង​កេង​កង១, ទល់​មុខ​សណ្ឋាគារPandan Boutique ។

សៀមរាបៈ Asia Holidays – បុរីអាកខេត, ផ្ទះលេខ C៤០, ផ្លូវ​ជាតិ​លេខ​៦, ភូមិ​គ្រួស, ឃុំ​ស្វាយ​ដង្គុំ។
សម្រាប់​ការ​ចុះ​ឈ្មោះ​របស់​អត្ត​ពលិក​កម្ពុជា សូម​ទាក់​ទង​មក​កាន់​អ្នក​តំណាង​ក្នុង​តំបន់ៈ
–  លោក Francois Lefebvre
–  ទូរសព្ទ​លេខ +855 (0)88 278 0144
–  [email protected]

http://www.ultratrail-angkor.com/en/cambodian/