Liverpool បញ្ចេញ​វីដេអូ​នៃ​ការ​សាង​សង់​ពង្រីក​កីឡដ្ឋានរបស់​ខ្លួន

Liverpool បញ្ចេញ​វីដេអូ​នៃ​ការ​សាង​សង់​ពង្រីក​កីឡដ្ឋានរបស់​ខ្លួន

ក្លិប​ហង្ស​ក្រហម Liverpool បាន​បញ្ចេញ​វីដេអូ​បង្ហាញ​ពី​ថេរវេលា (Time lapse video) នៃ​ការ​សាង​សង់​ពង្រីក​កន្លែង​អង្គុយ​ទស្សនា​នៅកីឡដ្ឋាន Anfield ដល់​អ្នក​គាំទ្រ​របស់​ខ្លួន។

 

Liverpool បញ្ចេញ​វីដេអូ​នៃ​ការ​សាង​សង់​ពង្រីក​កីឡដ្ឋានរបស់​ខ្លួន

 

ដំណើរ​ការ​ពង្រីក​កីឡដ្ឋាន​របស់​ក្រុម​ជើង​ឯក​អង់គ្លេស ១៨សម័យកាល បាន​ចាប់​ផ្តើម​តាំង​ពី​ខែ​មករា​មក​ម្ល៉េះ ដែល​គេ​គ្រោង​​បន្ថែម​កៅអី​ចំនួន ៨៥០០ ទៀត​ធ្វើ​ឲ្យ Anfield អាច​ផ្ទុក​អ្នក​គាំទ្រ​បាន ៥៤០០០នាក់ ក្លាយ​ជា​កីឡដ្ឋាន​ធំ​លំដាប់​ទី​៤ នៅ​អង់គ្លេស​បន្ទាប់​ពី កីឡដ្ឋាន City of Manchester, Emirates, Old Trafford និង កីឡដ្ឋាន​ជាតិ Wembley។

 

កន្លែង​អង្គុយ​មួយ​ជ្រុង​ដែល​​ពង្រីក​នោះ ត្រូវ​ចែក​ចេញ​ជា​៣​ថ្នាក់ ហើយ​វា​ក៏បាន​ជាប់​ជា​កន្លែង​អង្គុយ​ដែល​ដាច់​តែ​ឯង (single stand) ធំ​ជាង​គេ​មួយ​នៅ​តំបន់​អឺរ៉ុប​ផង​ដែរ។ កាល​បរិច្ឆេទ​បញ្ចប់​ការ​សាង​សង់​រួចរាល់​នៅ​រដូវ​កាល​ថ្មី ២០១៦-១៧ខាង​មុខ​នេះ៕

 

 

ចុចអាន៖ កីឡដ្ឋាន​ទាំង​២០​នៃ​ក្រុម​ក្នុង​ Premier League រដូវ​កាល​នេះ

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ metro