ចំនួន​អ្នក​គាំទ្រ​ជា​កត្តា​ធ្វើ​ឱ្យ​ចាន់ វឌ្ឍនាកា ​រក​គ្រាប់​បាល់​បាន​ច្រើន

ចំនួន​អ្នក​គាំទ្រ​ជា​កត្តា​ធ្វើ​ឱ្យ​ចាន់ វឌ្ឍនាកា ​រក​គ្រាប់​បាល់​បាន​ច្រើន

ខ្សែ​ប្រយុទ្ធ​ក្រុម​បឹងកេត​អង្គរ ចាន់ វឌ្ឍនាកា ​បាន​ប្រាប់​ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ខ្លួន​មាន​កម្លាំង​ចិត្ត​ និង​រក​គ្រាប់​បាល់​បាន​ច្រើន​ក្នុង​រដូវ​កាល​នេះ​ថា​មក​ពី​មាន​ចំនួន​អ្នក​គាំទ្រ​កាន់​តែ​ច្រើន​ជួយ​លើក​ទឹក​ចិត្ត​ខ្លួន ហើយ​អ្វី​ដែល​កាន់​តែ​សំខាន់​ទៀត​នោះ កីឡាករ​វ័យ​ក្មេង​នេះ​តែងតែ​ហ្វឹកហាត់​បន្ថែម​នៅ​ផ្ទះ​រហូត។

 

ចំនួន​អ្នក​គាំទ្រ​ជា​កត្តា​ធ្វើ​ឱ្យ​ចាន់ វឌ្ឍនាកា ​រក​គ្រាប់​បាល់​បាន​ច្រើន

 ចាន់ វឌ្ឍនាកា ថតរូបជាមួយអ្នកគាំទ្រ

 

ពាន​រង្វាន់​លីក​កំពូល​កម្ពុជា មិត្តហ្វូន​ខេមបូឌាន​លីក ( MCL 2015) ​សឹង​តែ​រក​ឃើញ​ម្ចាស់​ស្បែក​ជើង​មាស​ទៅ​ហើយ បន្ទាប់​ពី​កីឡាករ ចាន់ វឌ្ឍនាកា ​រក​បាន​៣៥​គ្រាប់ លើស​អ្នក​លេខ​ពីរ ( Dzarma Bata ​របស់​ស្វាយរៀង , George Bisan ​ភ្នំពេញ​ក្រោន , George Kelechi ​អាស៊ីអឺរ៉ុប) ​ដែល​ទើប​តែ​រក​បាន​២៣​គ្រាប់​ប៉ុណ្ណោះ ស្របពេល​ដែល​ការ​ប្រកួត​វិញ នៅ​សល់​តែ​៣​ប្រកួត​ទៀត​នឹង​ត្រូវ​បិទ​បញ្ចប់​ការ​ប្រកួត​ទៅ​ហើយ។

 

មតិ​មួយ​ចំនួន​បាន​និយាយ​ចំពោះ​ការ​រក​គ្រាប់​បាល់​បាន​ច្រើន​របស់ វឌ្ឍនាកា ​ថា​មក​ពី​មិត្ត​រួម​ក្រុម​ដទៃ​ទៀត​ដែល​លេង​នៅ​តំបន់​ប្រយុទ្ធ​ដែរ​នោះ តែងតែ​បញ្ជូន​បាល់​ឱ្យ​ស៊ុត​ទើប​បាន​ជា​ធ្វើ​ឱ្យ​រូប​គេ​រក​បាន​ច្រើន​យ៉ាង​នេះ។ តែ​ជាក់​ស្ដែង​ទៅ សាមី​ខ្លួន​បាន​និយាយ​ថា​ជា​ជា​ចំណែក​មួយ​ប៉ុណ្ណោះ អ្វី​ដែល​ពិត​ប្រាកដ​នោះ​គឺ​រូប​គេ​ផ្ទាល់​ប្រឹងប្រែង​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ទាំង​អស់​ផង ហើយ​ទៅ​ដល់​ផ្ទះ​វិញ ពេល​ទំនេរ​ក៏​ឆ្លៀត​ហាត់​បន្ថែម​ទៀត​ដែរ។

 

ចំនួន​អ្នក​គាំទ្រ​ជា​កត្តា​ធ្វើ​ឱ្យ​ចាន់ វឌ្ឍនាកា ​រក​គ្រាប់​បាល់​បាន​ច្រើន

 ក្រុមអ្នកគាំទ្របឹងកេតអង្គរ

 

សមត្ថភាព​ខ្លួន​ឯង​មាន​គ្រប់គ្រាន់​ហើយ ស្រប​ពេល​ដែល​ការ​ប្រកួត​ម្ដង​ៗ​មាន​អ្នក​គាំទ្រ​ស្រែក ចាន់ វឌ្ឍនាកា​ ចាន់ វឌ្ឍនាកា​ ហ៊ោកញ្ជ្រៀវ​ច្រើន​ទៀត គឺ​រឹត​តែ​ជា​កត្តា​មួយ​ជំរុញ​ទឹក​ចិត្ត​រូប​គេ​ផ្ទាល់​ឱ្យ​កាន់​តែ​ព្យាយាម​ស្វែងរក​គ្រាប់​បាល់​ថែម​ទៀត។

 

អ្វី​ដែល​កាន់​តែ​ធ្វើ​ឱ្យ​គេ​កត់សម្គាល់​ចំពោះ​សមត្ថភាព​របស់ វឌ្ឍនាកា ​នោះ​គឺ​រូប​គេ​អាច​រក​គ្រាប់​បាល់​បាន​៣​គ្រាប់​ក្នុង​ជ័យជម្នះ​បឹងកេត​អង្គរ​លើ​ក្រុម​ខ្លាំង​​ភ្នំពេញ​ក្រោន​ដោយ​លទ្ធផល ៤-២ ​បាន​ឡើង​ទៅ​លេង​ពាន​រង្វាន់​ធំ Toyota Mekong Cup 2015 ​នៅ​ពេល​ខាង​មុខ​នេះ៕

 

 

ចុចអាន៖មើល​​ម្ចាស់​ស្បែក​​ជើងមាស​លីក​កម្ពុជា​៧​ឆ្នាំ​ចុង​ក្រោយ​ ខណៈ វឌ្ឍនាកា​បំបែក​កំណត់​ត្រា​​គ្រាប់​បាល់​

 

 

អត្ថបទ៖ មុន្នី រម្យ