អូបាម៉ា នឹងធ្វើដំណើរទៅកាន់ ប្រទសតួកគី ហ្វីលីពីន និង ម៉ាឡេស៊ី

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា នឹងធ្វើដំណើរទៅកាន់ប្រទេសតួគី ដើម្បីចូលរួមក្នុងកិច្ច ប្រជុំកំពូល G20 ហើយលោកនឹងបន្តដំណើរទៅប្រទេស ហ្វីលីពីន និងម៉ាឡេស៊ី បន្ថែមទៀត ដើម្បីជួបជាមួយមេ ដឹកនាំពិភពលោកនានា ក្នុងខែវិច្ឆិកា ខាងមុខ។ នេះបើយោងតាមប្រភពពីសេតវិមាន ដកស្រង់ដោយសារព័ត៌មាន  Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥។

ក្នុងកិច្ចប្រជុំកំពូល G20 មេដឹកនាំដែលមកពីបណ្តាលប្រទេសមហាអំណាចសេដ្ឋកិច្ច នឹងធ្វើសេចក្តីសម្រេចចុង ក្រោយទៅលើគម្រោងថ្មីមួយ ដើម្បីទប់ស្កាត់ការគេចពន្ធខុសច្បាប់ តាមរយៈការធ្វើកិច្ចសហការណ៍ពហុជាតិ ដែល ប្រទេសទាំងអស់ត្រូវចំណាយប្រាក់រហូតដល់១០០ពាន់លានដុល្លារក្នុងមួយឆ្នាំ។

លោក Josh Earnest អ្នកនាំពាក្យរបស់សេតវិមាន បានឲ្យដឹងថា ក្នុងអំឡុងនៃកិច្ចប្រជុំលោកអូបាម៉ា នឹងជំរុញ  ទឹកចិត្តសហគមន៍អន្តរជាតិឲ្យខិតខំប្រឹងប្រែង ដើម្បីពង្រឹងកំណើនសេដ្ឋកិច្ចពិភពលោកឲ្យកាន់តែខ្លាំង មានស្ថិរ ភាព និងមានតុល្យភាព៕

អូបាម៉ា នឹងធ្វើដំណើរទៅកាន់ ប្រទសតួកគី ហ្វីលីពីន និង ម៉ាឡេស៊ី