ក្រុមប្រឹក្សា រាជធានី បើកវេទិការ សាធារណ: នៅខណ្ឌទួលគោក

ភ្នំពេញ ៖ ក្រុមប្រឹក្សា រាជធានីភ្នំពេញ នៅម៉ោង ៨និង៣០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥នេះ បាន និងកំពុងបើកវេទិការ សាធារណៈមួយ នៅរោងភាពយន្តចេនឡា ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ លោក ឱម យ៉ិនទៀន ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ និង លោក សួន រិន្ទឌី សមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងមានការចូលរួម ពីប្រជាពលរដ្ឋរាប់រយនាក់ ។

ការបង្កើតឲ្យមានវេទិការ សាធារណៈនេះឡើង អាជ្ញាធររាជធានីភ្នំពេញ ធ្វើឡើងក្នុងគោលបំណងឲ្យ ប្រជាពលរដ្ឋទាំងអស់លើកឡើង មតិយោបល់ ពីភាពអសកម្មនានា នៅក្នុងមូលដ្ឋានដើម្បីឲ្យអាជ្ញាធរបានចុះទៅជួយឲ្យចំគោលដៅតែម្តង ។

ក្នុងវេទិការនោះ ក្រុមការងាររបស់សាលា រាជធានីភ្នំពេញ ក៏បានលើកឡើង ពីផលវិជ្ជមានដែលបានមកពីការបើកវេទិការសាធារណៈនេះកន្លងមកដែរ ក្នុងនោះមានទាំងវិស័យអប់រំ វិស័យសុខាភិបាល វិស័យសាធារណការ បរិ ស្ថាន និងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជាដើម ៕