សាលារាជធានី ភ្នំពេញ ចេញសេចក្តី ថ្លែងការណ៍ ៖ តំណាងរាស្រ្ត CNRP ២រូបដែលរង របួសនៅខាង មុខរដ្ឋសភា «បង្កឡើងដោយ ជនមួយក្រុមតូច មិនស្គាល់ អត្តសញ្ញាណ»

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥នេះ សាលារាជធានីភ្នំពេញ បានចេញសេចក្តី ថ្លែងការណ៍មួយ ដោយបានបង្ហាញថា ការធ្វើបាតុកម្មរបស់ក្រុមបាតុករ នៅខាងមុខវិមានរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នោះ គឺក្រុមបាតុករបានបញ្ឈប់ និងរំសាយបាតុកម្ម នៅម៉ោង ១០និង៣០នាទី នាថ្ងៃដដែល បន្ទាប់ពីតំណាងរាស្រ្តចេញមកទទួលញត្តិ។

សេចក្តីថ្លែងការណ៍របស់ សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ហេតុការណ៍ដែលកើតឡើង នៅវេលាម៉ោង ១២៖១៥នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ បានធ្វើឲ្យមានរបួសស្នាម មកលើតំណាង រាស្រ្តគណបក្សសង្គ្រោះជាតិចំនួន២រូប ដោយពុំដឹងមូលហេតុ គឺបង្កឡើងដោយជនមួយ ក្រុមតូចមិនស្គាល់អត្តសញ្ញាណ។ ការកើតឡើងនៅករណីវាយតប់នេះ ធ្វើឡើងបន្ទាប់ពីបាតុករ បានរំសាយរួចរាល់ហើយ។

សាលារាជធានីភ្នំពេញ សូមសម្តែងការសោកស្តាយ និងសូមថ្កោលទោស ចំពោះទង្វើវាយតប់ អ្នកតំណាងរាស្រ្តទាំងពីររូប និងចាត់វិធានការស្រាវជ្រាវរកជនបង្កមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ របស់សាលារាជធានីភ្នំពេញ ចេញនៅព្រឹកថ្ងៃនេះ

សាលារាជធានី ភ្នំពេញ ចេញសេចក្តី ថ្លែងការណ៍ ៖ តំណាងរាស្រ្ត CNRP ២រូបដែលរង របួសនៅខាង មុខរដ្ឋសភា «បង្កឡើងដោយ ជនមួយក្រុមតូច មិនស្គាល់ អត្តសញ្ញាណ»