ស្ថានទូតកម្ពុជា នៅកាណាដា ប្រកាសមិនយកថ្លៃលើ សេវាគ្រប់ប្រភេទ ពីពលរដ្ឋខ្មែរ

កាណាដា៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកាណាដា ដែលមាននិវេសនដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក បានប្រកាសមិនយកថ្លៃលើសេវាគ្រប់ប្រភេទទាំងអស់ពីប្រជាពលរដ្ឋខ្មែរ និង និស្សិត កំពុងស្នាក់នៅ និងសិក្សាក្នុង  ប្រទេសកាណាដា។

យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកាណាដា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅព្រឹកថ្ងៃ ទី២៨ ខែតុលា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា សេវា ដែលស្ថានទូតនឹងធ្វើជូនដោយមិនគិតថ្លៃនោះ រួមមាន៖

១. ការពន្យារសុពលភាពលិខិតឆ្លងដែន

២. លិខិតធ្វើដំណើរបណ្តោះអាសន្ន លិខិតបើកផ្លូវ

៣. លិខិតបកប្រែប័ណ្ណបើកបរ

៤. ឯកសារដទៃផ្សេងទៀត។

ក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ផងដែរថា ក្នុងករណីមានមន្រ្តីស្ថានទូតអនុវត្តផ្ទុយពីការជូនដំណឹងនេះ ប្រជា ពលរដ្ឋ និងនិស្សិតខ្មែរ នៅកាណាដា អាចទាក់ទងដោយផ្ទាល់ទៅលោកឯកអគ្គរាជទូតខ្មែរ តាមរយៈទូរស័ព្ទលេខ ៖ (៣៤៧) ៣៦៩ ៧៣០៨, លេខទូរស័ព្ទការិយាល័យ៖ (២១២) ៣៣៦ ០៧៧៧៕

ស្ថានទូតកម្ពុជា នៅកាណាដា ប្រកាសមិនយកថ្លៃលើ សេវាគ្រប់ប្រភេទ ពីពលរដ្ឋខ្មែរ