ស្ថានភាពជំងឺ របស់តំណាងរាស្រ្ត CNRP ២រូបកំពុងធ្ងន់ធ្ងរ

ភ្នំពេញ ៖ អ្នកនាំពាក្យ គណបក្ស សង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងឲ្យដឹងថា តំណាង រាស្រ្តទាំង២រូប ដែលកំពុងស្នាក់នៅព្យាបាល ជំងឺនៅប្រទេសថៃ មានស្ថានភាពលំបាក ដែលអាច គ្រាំក្នុងខ្លួនជាខ្លាំង។

តាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់លោក យ៉ែម បុញ្ញឫទ្ធិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា លោក ញ៉យ ចំរើន បានវះកាត់ដៃស្តាំដែលបាក់ ចំនួន៣កន្លែង រួចរាល់ហើយ ប៉ុន្តែនៅរង់ចាំការវះកាត់ភ្នែកស្តាំបន្តទៀត ដោយសារឆ្អឹងក្រោមភ្នែកបាក់ផុងជាប់នឹង សាច់ដុំភ្នែក ដូច្នេះត្រូវវះយកឆ្អឹងនេះចេញជាមុនសិន ហើយពេទ្យមិនទាន់សន្និដ្ឋានថា ភ្នែកខាងស្តាំ នឹងជាសះស្បើយដូចដើមវិញឬទេ។

រីឯច្រមុះ ក៏មានការបាក់ឆ្អឹងធ្ងន់ធ្ងរដែរ ជាពិសេស ផ្នែកក្បាលនៅវិលមុខ ដែលអាចគ្រាំក្នុងខ្លាំង។

ដោយឡែកលោក គង់ សភា កំពុងវះកាត់ ក្តោងច្រមុះផុង ដែលធ្វើឲ្យប៉ះពាល់ដល់ត្រចៀក ពិបាកក្នុងការស្តាប់ ជាពិសេសនៅតែបន្តវិលមុខ និងអាការស្រវាំងភ្នែកជាខ្លាំង។

សូមបញ្ជាក់ថា ក្រោយមួយថ្ងៃ បន្ទាប់ពីក្រុមបាតុករ វាយដំលើអ្នកតំណាងរាស្រ្ត ទាំងពីររូបនេះ កាលពីព្រឹកថ្ងៃទី២៧ តុលា ពួកគាត់ត្រូវ CNRP បញ្ជូនទៅព្យាបាលនៅថៃ៕

ស្ថានភាពជំងឺ របស់តំណាងរាស្រ្ត CNRP ២រូបកំពុងធ្ងន់ធ្ងរ

ស្ថានភាពជំងឺ របស់តំណាងរាស្រ្ត CNRP ២រូបកំពុងធ្ងន់ធ្ងរ

ស្ថានភាពជំងឺ របស់តំណាងរាស្រ្ត CNRP ២រូបកំពុងធ្ងន់ធ្ងរ