សម្តេចក្រឡាហោម ស ខេង កំពុងដឹកនាំគណ:ប្រតិភូ ជួបប្រជុំពិភាក្សាជាមួយសម ភាគីវៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការ និង អភិវឌ្ឍន៍តាមព្រំដែន

ហូជីមិញ ៖ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ របស់កម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ នេះ បានបន្តដឹកនាំគណ:ប្រតិភូ កំពុងចូលរួមកិច្ចប្រជុំពិភាក្សា ជាមួយសមភាគី វៀតណាម ដែលជាសហប្រធានផងនោះ លោកឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញមិញ រដ្ឋមន្ត្រីក្រសួង ការបរទេស ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ រវាងបណ្តាខេត្តជាប់ព្រំដែន នៃប្រទេស ទាំងពីរ។

ឧត្តមសេនីយន៍ សៀក សុជាតិ នាយរងសេនាធិការចំរុះ និងជានាយកទីចាត់ការព្រំដែន ក្រសួង ការពារជាតិកម្ពុជា ដែលចូលរួមក្នុងកិច្ចប្រជុំនោះ បានឲ្យដឹងថា ភាគីទាំង២នាក់ បានជំរុញឲ្យ មានចំណងទាក់ទងភូមិផងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ស្ថិតស្ថេររឹងមាំយូរអង្វែរ រវាងកម្ពុជា និងវៀតណាម ព្រមទាំងខិតខំកសាង និងថែរក្សាការពារ នូវព្រំដែនមានសន្តិភាព មិត្តភាព សហប្រតិបត្តិការមានការអភិវឌ្ឍន៍ និងផ្តល់ផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមក សម្រាប់ប្រជាតិ និងប្រជាជន នៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា កម្ពុជា-វៀតណាម ដឹកនាំដោយសហប្រធាន គឺសម្តេចក្រឡាហោម ស ខេង និងលោក ផាម ប៊ិញមិញ បានបើកកិច្ចប្រជុំស្តីពីការ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ រវាងខេត្តជាប់ព្រំដែន រយ:ពេល២ថ្ងៃ គឺថ្ងៃទី២៧-រយ ខែតុលា ឆ្នាំ២០១៥នេះ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម៕