គណៈកម្មាធិការជំរុញ ចលនាភូមិ១ ផលិតផល១ថ្នាក់ រាជធានីខេត្តទាំង២៤

កោះកុង: នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ សាលាខេត្តកោះកុង បានរៀបចំ ពិធីស្តីពីការរៀបចំ ផែនការ សកម្មភាពជំរុញចលនាភមិ១ ផលិតផល១ របស់គណៈកម្មការជំរុញ ចលនាភូមិ១ ផលិតផល១ ថ្នាករាជធានី ខេត្តទាំង២៤ ។

ពិធីរៀបចំផែនការសកម្មភាព ចលនាភូមិ១ផលិតផល១នេះ ដោយមានការចូលរួមជាអធិបតីភាព លោក ចន្ទ័ សារុន តំណាងរាស្រ្តប្រចាំខេត្តតាកែវ និងមន្រ្តីក្រោមឱវាទ លោក ប៊ុន លើត អភិបាលខេត្ត នៃគណៈអភិបាលខេត្តកោះកុង អភិបាលរងខេត្តរួមទាំងមន្រ្តី នៅក្រោមឱវាទនិងអាជីវករ មួយចំនួនទៀតផង។ 

នៅក្នុងឱកាសនេះលោក ចន្ទ័ សារុន តំណាងរាស្រ្តប្រចាំខេត្តតាកែងបានមានប្រសាសន៍ថា ការជំរុញ ចលនាភូមិ១ ផលិតផល១ គឺរកគន្លិះប្រកបដោយជោគជ័យ នឹងជួយពន្លឿនកំណើនសេដ្ឋកិច្ច កម្ពុជាឲ្យវិវឌ្ឍន៏លឿន ដូចមានចែងក្នុងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលកម្ពុជាកំពង់ខិតខំធ្វើឲ្យបានសម្រេច។ ដើម្បីរួមចំណែក លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្នុងការធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ និងលើកកម្ពស់សុខមាលភាព ប្រជាពលរដ្ឋឲ្យបានល្អប្រសើរឡើង និងធ្វើឲ្យប្រជាពលរដ្ឋ មានការ ពេញចិត្តនិងមោទនភាពខ្ពស់ ចំពោះភូមិដ្ឋាន ឬសហគមន៏របស់ខ្លួន ដោយសំដៅជំរុញការអភិវឌ្ឍន៏ ផលិតកម្មជាទំនិញនិងសេវាកម្មនានា នៅតាមភូមិដ្ឋាន ឬសហគមន៏ទូទាំងប្រទេស និងធានាការ ចូលរួមអភិវឌ្ឍន៏ប្រកបដោយចីរភាពលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច បរិស្ថាននិងសង្គមកិច្ច ទាំងកំរិតភូមិដ្ឋានសហគមន៏ប្រទសជាតិនិងសលកលោកទាំងមូល។

លោកបានមានប្រសាសន៏បន្តថា យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ទៅលើសម្ធិផលដែល សហគមន៏ ឬប្រជាពលរដ្ឋផលិតបានហើយត្រូវរកទីផ្សារ ដើម្បីធ្វើការប្រឡងប្រណាំង ជាមួយ ប្រទេសជិតខាង ដូច្នេះការជំរុញ ចលនាភូមិ១ ផលិតផល១គឺសំខាន់វាធ្វើឲ្យ ប្រជាពលរដ្ឋយើងបង្កើន ធនធានមនុស្សបានច្រើននិងកាត់បន្ថយនូវភាព ក្រីក្របានមួយកំរិតទៀតផង ៕

គណៈកម្មាធិការជំរុញ ចលនាភូមិ១ ផលិតផល១ថ្នាក់ រាជធានីខេត្តទាំង២៤

គណៈកម្មាធិការជំរុញ ចលនាភូមិ១ ផលិតផល១ថ្នាក់ រាជធានីខេត្តទាំង២៤

គណៈកម្មាធិការជំរុញ ចលនាភូមិ១ ផលិតផល១ថ្នាក់ រាជធានីខេត្តទាំង២៤

គណៈកម្មាធិការជំរុញ ចលនាភូមិ១ ផលិតផល១ថ្នាក់ រាជធានីខេត្តទាំង២៤