ចិន​សង់​ស្ពាន​ដោយ​ប្រើ​ម៉ាស៊ីន​​​ពិសេស​ចំណាយ​ពេល​ខ្លី​

ចិន​សង់​ស្ពាន​ដោយ​ប្រើ​ម៉ាស៊ីន​​​ពិសេស​ចំណាយ​ពេល​ខ្លី​

​ការ​​​សង់​ស្ពាន ​ត្រូវ​ប្រើ​ពេល​វេលា​យូរ​​​ ប៉ុន្តែ​បើ​មាន​​ម៉ាស៊ីន​​ពិសេស​ដូចខាងក្រោមនេះ គឺ​មិន​យូរ​នោះ​ទេ។ ​វីដេអូ​នៅ​ប្រទេស​ចិន​មួយ​នេះ ​បាន​បង្ហាញ​ពី​​ការ​ប្រើ​ម៉ាស៊ីន​​​​​​​ម្យ៉ាង​ ដែល​ធ្វើ​​ជួយ​សម្រួល​ពេល​វេលា​​របស់​ពួក​គេ​បាន​ច្រើន មិន​គួរ​ឲ្យ​ជឿ។

 

ចិន​សង់​ស្ពាន​ដោយ​ប្រើ​ម៉ាស៊ីន​​​ពិសេស​ចំណាយ​ពេល​ខ្លី​

 

តាម​សារព័ត៌មាន Shanghaiist នៅ​​​ការដ្ឋាន​សំណង់​ស្ពាន​មួយ​ដែល​គេ​​មិន​បង្ហាញ​ឈ្មោះ​​​ បាន​ប្រើ​ប្រាស់​​ម៉ាស៊ីន ធុន​ SLJ900/32 Bridge Girder Erection Mega ផលិត​ដោយ​ក្រុមហ៊ុន​​ចិន​ ប៉េកាំង​ Wowjoint Machinery ។ ម៉ាស៊ីន​​ខាង​លើ​នេះ​មាន​ប្រវែង​ ៩១, ៨ ម៉ែត្រ​ និង​មាន​ទម្ងន់​​៥៨០​តោន ដំណើរ​ការ​របស់​វា​គឺ​ស្រដៀង​នឹង​ម៉ាស៊ីន​ស្ទូច​​គឺ​វា​លើក​ដាក់​​​សំណង់​ស្ពាន​ចំ​គោល​ដៅ​តែ​ម្ដង​​ដែល​បាន​​ជួយ​សម្រួល​កិច្ចការ​ជា​ច្រើន​​ដល់​កម្មករ​ និង​វិស្វករ​ក្នុង​ការដ្ឋាន៕

 
ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖
 

 

ចុចអាន៖ ចិន​កម្ទេច​ស្ពាន​ឆ្លង​ក្រុង​ប្រវែង​​ជិត​២៥០​ម៉ែត្រ​ តែ​២វិនាទី​ប៉ុណ្ណោះ

ចុចអាន៖ ស្ពាន​វែង​ជាង​គេ​នៅ​អាស៊ាន​មាន​ប្រវែង ២៤​គីឡូម៉ែត្រ
 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ shanghaiist​