ត្រឹម​ថ្ងៃ​បញ្ចាំង​ដំបូង​រឿង James Bond វគ្គ​ថ្មី​រក​បាន ៦,៤លាន​ដុល្លារ

ត្រឹម​ថ្ងៃ​បញ្ចាំង​ដំបូង​រឿង James Bond វគ្គ​ថ្មី​រក​បាន ៦,៤លាន​ដុល្លារ

រឿង James Bond វគ្គ​ថ្មី​ដែល​មាន​ចំណង​ជើង​ថា “Spectre” បាន​ដាក់​បញ្ចាំង​ជា​ផ្លួវ​ការ​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​នេះ​​ក្នុង​រោងកុន​ចំនួន​៦៤៧​ក្នុង​ទីក្រុង​ឡុងដុង​និង​រក​ចំណូល​ថ្ងៃ​ដំបូង​បាន​៦,៤​លាន​ដុល្លារ។

 

ត្រឹម​ថ្ងៃ​បញ្ចាំង​ដំបូង​រឿង James Bond វគ្គ​ថ្មី​រក​បាន ៦,៤លាន​ដុល្លារ

 

“Spectre” គឺ​ជា​ភាពយន្ត​​ Bondទី​២៤​ដែល​ដឹក​នាំ​សម្ដែង​ដោយ​លោក Sam Mendes និង​តួ​ឯក​ភ្នាក់ងារ​ស៊ើបអង្កេត ​James Bond​ ​សម្ដែង​ដោយ​ Daniel Craig ។ យ៉ាងណាក្ដី​​​ ចំណូល​នេះ​​ស្ថិត​នៅ​ក្រោម​​​រឿង “Skyfall” ដែល​ជា​វគ្គ​ទី​២៣​នៃ​ភាពយន្ត​​ Bond ដែល​រក​បាន​៩,៥​លាន​ដុល្លារ​​ក្នុង​ថ្ងៃ​បញ្ចាំង​ដំបូង។


​​​​​

អ្នក​ចែកចាយ​រឿង “Spectre” របស់​ក្រុមហ៊ុន​ Sony យល់​ថា​ ការ​សម្ដែង​ក្នុង​រឿង​ពិត​ជា​មាន​ភាព​​ល្អមើលឥតខ្ចោះ។ អ្នក​ជំនាញ​ផ្នែក​ឧស្សាហកម្ម​ភាពយន្ត​សង្ឃឹម​ថា​ James Bond វគ្គ​ថ្មី​នេះ​អាច​នឹង​បំបែក​កំណត់ត្រា​ភាពយន្ត​​វគ្គមុន “Skyfall” នៅ​ក្នុង​ប្រទេស​អង់គ្លេស​។ នៅ​ក្នុង​តារាង​ភាពយន្ត British box officeរឿង “Skyfall” រក​បាន ១៦២លាន​ដុល្លារ​និង​នៅ​លើ​ពិភពលោក​រក​បាន ១,១​ពាន់​លាន​ដុល្លារ។

 

​សារព័ត៌មាន​ ​Deadline ជឿជាក់ថា​ “Spectre” នឹង​អាច​រក​បាន​ក្នុង​រង្វង់ ៥៤​លាន​ដុល្លារ​ក្នុង​សប្ដាហ៍​ដំបូង។ រឿង​នេះ​នឹង​ដាក់​បញ្ចាំង​នៅ​អាមេរិក​​នៅ​ថ្ងៃ​ទី ៦ ខែ វិច្ឆិកា។

 

ទស្សនា​ Trailer រឿង “Spectre” ខាង​ក្រោម៖

 

 

ចុចអាន៖Paul Walker ជាប់​ក្នុង​បញ្ជី​​តារា​ស្លាប់​ដែល​​​​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ លើក​ដំបូង

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ theguardian