នារី ២៤ ឆ្នាំ​ម្នាក់ ត្រូវ​បុរស ៦ នាក់ ទ​ធ្លាយ​ចូល​ផ្ទះ ចាប់ខ្លួន​ដើម្បី​រំលោភ​

Sanofi

​ពិតជា​គួរឱ្យខ្លាច​មែន សូម្បីតែ​នៅក្នុង​ផ្ទះ​បិទទ្វា​បាន​យ៉ាង​មាំ​ក៏​គ្មាន​សុវត្ថិភាព​ដែរ សម្រាប់​នារី​វ័យក្មេង​អាយុ ២៤ ឆ្នាំ ដែល​ត្រូវ​បុរស ៦ នាក់ បាន​ទម្លាយ​ចូលដល់​ក្នុងផ្ទះ​របស់​នាង​ដោយ​គ្មាន​អ្នកជិតខាង​ណា​ចេញ​មកជួយ រួច​ចាប់​នាង​ដាក់​រថយន្ត ដឹក​ទៅ​យ៉ាង​ឆ្ងាយ ហើយក៏​នាំគ្នា​រំលោភ​នាង​ម្នាក់​ម្តងៗ​។ បុរស​ទាំង ៦ នោះ មិន​ត្រឹម​រំលោភ​នាង​បានសម្រេច​ទេ ថែមទាំង​យក​នាង​ទៅ​បោះចោល​នៅ​វាល​ខ្សាច់​ដាច់ស្រយាល​ទៀតផង​។​
​យោងតាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ទីក្រុង ហ្វៃ​សាឡា​បាដ (Faisalabad) ប្រទេស​ប៉ា​គី​ស្ថាន (Pakistan) ហើយដោយ​ពេលនោះ​គឺ​ជនរងគ្រោះ​នៅក្នុង​ផ្ទះ​តែម្នាក់ឯង​។ អ្វីដែល​អជ្ញាធរ​នៅ​តំបន់​នោះ​អាចធ្វើ​បាន​គឺ​តាមដាន​រឿងក្តី​របស់​នាង​ស្វែងរក​ជនដៃដល់​ទាំង ៦ និង ណែនាំ​ក្រុមគ្រួសារ​របស់​នាង​ឱ្យ​យក​នាង​ទៅ​មន្ទីរពេទ្យ​ពិនិត្យ​សុខភាព​។​
​គួរបញ្ជាក់​ផងដែរ​ថា សកម្មភាព​រំលោភ​នៅ​ប្រទេស​នេះ​គឺ​កើតឡើង​មិន​លុះ​ថ្ងៃ ដោយ​ជនឧក្រិដ្ឋ​កាន់តែ​ហ៊ាន​បំពាន​មិន​ខ្លាចញញើត​ច្បាប់​សោះឡើយ​៕ ខេ​រី​
(​ប្រភព​៖ ដឹ អិ​ច​ប្រេ​ស ទ្រី​ប៊ុន​)



Related