[ព័ត៌មាន] Apple សាកល្បងបន្ថែម ការទូទាត់ប្រាក់តាម រយៈបណ្តាញទូរស័ព្ទ នៅពេលទិញកម្មវិធីពី App Store

[ព័ត៌មាន] Apple សាកល្បងបន្ថែម ការទូទាត់ប្រាក់តាម រយៈបណ្តាញទូរស័ព្ទ នៅពេលទិញកម្មវិធីពី App Store
នេះ គឺជា ជំហានដំបូង ក្រោយពេល ដំណឹងលេចលឺតាំងពី ឆ្នាំ 2003 មកម៉្លេះ ដោយ ក្រុមហ៊ុន Apple ឥឡូវ បានបន្ថែម ការទូទាត់ប្រាក់ តាមរយៈបណ្តាញទូរស័ព្ទ នៅពេល អ្នកប្រើប្រាស់ ទិញឥវ៉ាន់ ពី iTunes ឬ កម្មវិធីនិងហ្គេមពី App Store។ និយាយអោយខ្លី ឥឡូវ អ្នកប្រើប្រាស់ អាចទិញកម្មវិធី ពី App Store តាមរយៈ iPhone/iPad របស់ពួកគេ ហើយវា នឹងកាត់ប្រាក់ចេញពី សមតុល្យ លេខទូរស័ព្ទរបស់ពួកគេ។

ប៉ុន្តែ ជាជំហានដំបូង មុខងារទូទាត់ថ្មីនេះ បានដាក់អោយប្រើប្រាស់ សំរាប់អតិថិជន បណ្តាញទូរស័ព្ទ O2 របស់ Telefonica នៅប្រទេស អាល្លឺម៉ង់ ប៉ុណ្ណោះ។ បើតាម តំណាងរបស់ បណ្តាញទូរស័ព្ទ O2 បានអោយដឹងថា អតិថិជនរបស់ខ្លួន ឥឡូវអាច ទិញ ចំរៀងពី សេវា Apple Music, iTunes, កម្មវិធី ឬហ្គេមពី App Store និង សៀវភៅពី ហាងសៀវភៅ iBook ហើយការទូទាត់ នឹងធ្វើឡើង នៅលើ វិក័យបត្រទូរស័ព្ទ ឬសមតុល្យទូរស័ព្ទ របស់ពួកគេ។ មុខងារទូទាត់ថ្មីនេះ អាចប្រើបាន ទាំងអតិថិជន បង់ប្រាក់ជាមុន PrePaid ឬអតិថិជនបង់ប្រាក់ចុងខែ PostPaid។ យើង សង្ឃឹមថា មុខងារទូទាត់ថ្មីនេះ នឹងមកដល់កម្ពុជា ឆាប់ៗនេះ ព្រោះវា នឹងងាយស្រួល ដល់អ្នក ដែលមិនមានកាតវីសា អាចទិញកម្មវិធីពី App Store បាន៕
ប្រភព: stadt-bremerhaven.de» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)