Apple លក់ iPhone កាន់តែដាច់ ស្ងាត់អី iPad ឡើងមិនរួចនឹងគេ

Apple លក់ iPhone កាន់តែដាច់ ស្ងាត់អី iPad ឡើងមិនរួចនឹងគេ

តារាងបង្ហាញពីលទ្ធផលនៃការលក់ iPhone និង iPad ត្រូវបានចេញផ្សាយ ក្នុងថ្ងៃនេះពីលោក Benedict Evans. ដោយការដកស្រង់លទ្ធផលនោះ រូបលោកបានបង្ហាញថា ការចេញលក់ iPhone តាំងពីឆ្នាំ 2007 គឺត្រូវបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំកាន់តែខ្លាំងឡើង ដោយជាពិសេសគឺគន្លាតរវាងឆ្នាំ 2014-2015. ផ្ទុយទៅវិញសំរាប់ការចេញលក់ iPad គឺ Apple អាចទទួលបានភាពជោគជ័យខ្ពស់ត្រឹមតែរយៈពេល 3 ឆ្នាំដំបូងប៉ុណ្ណោះ គឺគិតពីឆ្នាំ 2010 មកទល់ឆ្នាំ 2013 លុះចូលមកដល់ឆ្នាំ 2014 ឡើងទៅ នៃការដាក់បង្ហាញ iPad Air 2 និង iPad Mini 3 ពួកគេក៏ចាប់មានការធ្លាក់ចុះ រហូតមកទល់ឆ្នាំនេះ Apple អាចលក់ដាច់ iPad បានតិចជាងឆ្នាំមុន ដល់ទៅជាង 2.5 លានគ្រឿងឯណោះ។

---------------------------------------
ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Apple លក់ iPhone កាន់តែដាច់ ស្ងាត់អី iPad ឡើងមិនរួចនឹងគេ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Apple លក់ iPhone កាន់តែដាច់ ស្ងាត់អី iPad ឡើងមិនរួចនឹងគេ

ចុះថ្ងៃទី 28 តុលា ឆ្នាំ 2015 ម៉ោង 11:54 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

Apple លក់ iPhone កាន់តែដាច់ ស្ងាត់អី iPad ឡើងមិនរួចនឹងគេ