​ដង្ហែ​ប្រាសាទ​ផ្កា​ទៀន​ក្រមួន ចូល​វត្ត​ពោធិ​រុក្ខា​រាម​

បន្ទាយមានជ័យ: ប្រជាពលរដ្ឋ​ខ្មែរ សញ្ជាតិ​លាវ កាល​ថ្ងៃទី​២៦​ខែតុលា​ឆ្នាំ​២០១៥ បាន​ដង្ហែ​ផ្កាប្រាក់ ប្រាសាទ​ទៀន​ក្រមួន ជា​លក្ខណៈ​ប្រពៃណី ចូល​វត្ត​ពោធិ​រុក្ខា​រាម ហៅ​វត្ត​ដុង​អារញ្ញ ស្ថិតនៅ​ក្នុងភូមិ​ដុង​អារញ្ញ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បី​ប្រគេន​ព្រះសង្ឃ សំដៅ​បូជា​ឧទ្ទិស​ដល់​ព្រះសម្មាសម្ពុទ្ធ​។​

​លោក​អ៊ុំ ខាំ ណ​យ បាន​និយាយថាៈ រឿង​ប្រវត្តិ​ប្រាសាទ​ផ្កា​ទៀន​ក្រមួន សំដៅយក​តំណាង​កាល​ព្រះសម្មាសម្ពុទ្ធ ទ្រង់​គង់នៅ សត្វ​ស្វា​បាន​យក​ឃ្មុំ ទៅ​ថ្វាយ​ព្រះ និង​សត្វ​ដំរី យក​ទឹក​បំពង់​យក​ថ្វាយ​ព្រះ ក្នុងពេលនោះ ជនជាតិ​លាវ ក៏​តែងតែ​យក​ទំនៀមទម្លាប់​បុរាណកាល​មក នៅ​ចំ​ពេលចេញ​ព្រះវស្សា ប្រជាពលរដ្ឋ​ខ្មែរ សញ្ជាតិ​លាវ តែងតែ​រួមគ្នា​ធ្វើ​ប្រាសាទ​ផ្កា​ទៀន​ក្រមួន ប្រគេន​ព្រះ​ស​ង្ឈ សម្រាប់​ការបូជា​ព្រះពុទ្ធ​។​

​លោក​បាន​បញ្ជាក់ថា ជា​ប្រពៃណី តាំងពី​បូរាណ​កាល មកដល់​ថ្ងៃ​ពេញ​បូរ​មី ខែអស្សុជ ជនជាតិ​លាវ តែងតែ​សាមគ្គីភាព​គ្នា និង​ផ្តួចផ្តើម​សាង ប្រាសាទ​ផ្កា​ទៀន​ក្រមួន ដើម្បី​ដង្ហែ​ទៅ​ប្រគេន​ព្រះសង្ឃ សំដៅ​បូជា​ឧទ្ទិស​ដល់ ព្រះសម្មាសម្ពុទ្ធ​។​

​លោក លី អ៊ុត​នី ប្រធានសភា​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់ថាៈ ប្រវត្តិ​ប្រាសាទ ផ្កា​ទៀន​ក្រមួន លក្ខណៈ​កំពូល​បី ទៅ​កំពូល​ប្រាំ តំណាង​ប្រាសាទអង្គរវត្ត​នេះ តាំងពី​បូរាណ​កាល​មក ប្រជាពលរដ្ឋ​ខ្មែរ​សញ្ជាតិ​លាវ តែងតែ​សាង​ប្រាសាទ​បិទ​ផ្កា លក្ខណៈ​ក្រមួន ហើយ​តុបតែង​លំអ​ក្បាច់ សម្ភារៈ​ផ្កាប្រាក់ បរិក្ខា​សម្រាប់​ព្រះសង្ឃ គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស កន្លងមក​។​

​លោក​លី អ៊ុត​នី បាន​បន្តថាៈ លក្ខណៈ​ធ្វើ​ប្រាសាទ​ក្រមួន​ទៀន លុះត្រា​ក្រុមគ្រួសារ មាន​ជីវភាព​ធូរធារ បាន​ទើប​មាន​សមត្ថភាព​ថវិកា ប្រមូល​ម្តុំ​សាច់ញាតិ​ជិត​ឆ្ងាយ មកជួប​ជុំគ្នា​ផ្តល់​ថវិកា ដូច​បុណ្យ​ផ្កាប្រាក់​ផងដែរ​។ ក្រោយពេល តុបតែង​ផ្កា​ភ្ញី​ក្បាច់​ក្រមួន និង​ផ្កា​ថវិកា​រួចហើយ គេ​ដង្ហែ​ក្បួន​ចូល​វត្ត ដើរ​ដង្ហែ​ប្រទក្សិណ ៣​ជុំ រួចហើយ​ទើប​ប្រគេន​ព្រះសង្ឃ ជា​កិច្ច​បង្ហើយ​បុណ្យ​៕V/S

​ដង្ហែ​ប្រាសាទ​ផ្កា​ទៀន​ក្រមួន ចូល​វត្ត​ពោធិ​រុក្ខា​រាម​

​ដង្ហែ​ប្រាសាទ​ផ្កា​ទៀន​ក្រមួន ចូល​វត្ត​ពោធិ​រុក្ខា​រាម​

​ដង្ហែ​ប្រាសាទ​ផ្កា​ទៀន​ក្រមួន ចូល​វត្ត​ពោធិ​រុក្ខា​រាម​

​ដង្ហែ​ប្រាសាទ​ផ្កា​ទៀន​ក្រមួន ចូល​វត្ត​ពោធិ​រុក្ខា​រាម​

​ដង្ហែ​ប្រាសាទ​ផ្កា​ទៀន​ក្រមួន ចូល​វត្ត​ពោធិ​រុក្ខា​រាម​