ក្មេងស្រី​អាយុ​១០​ឆ្នាំ​ម្នាក់ ចុះ​ងូតទឹក​ទន្លេ​លង់ទឹក​ស្លាប់​

ស្ទឹងត្រែង: ក្មេងស្រី​ម្នាក់​អាយុ​១០​ឆ្នាំ​ម្នាក់ លង់ទឹក​ក្នុង​ទន្លេ សេកុង​ស្លាប់ ខ​ណះ​កំពុង​ងូតទឹក​ទន្លេលេង ជាមួយ​ក្មេងៗ​១​ក្រុម នៅ​កំពង់​សារ​ឡាង  កាលពី​វេលា​ម៉ោង​ប្រ​ម៉ាណ​ជា ៤និង​១០ នាទី​រសៀល​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច កំពង់​សារ​ឡាង ក្នុងក្រុង​ស្ទឹងត្រែង​។​

​ក្មេងស្រី​រងគ្រោះ ឈ្មោះ សុខ​វឿន លី​លី  អាយុ​១០ ឆ្នាំ រៀន​ថ្នាក់​ទី​៣ នៅ​សាលាសម្តេចឪ សម្តេចម៉ែ​។​មាន​ម្តាយ​ឈ្មោះ ថង​ចាន់ សុធា​រី ជា​ស្ត្រី មេម៉ាយ មុខរបររកស៊ី​បន្តិចបន្តួច ទាំង​២​នាក់​ម្តាយ និង កូន  រស់នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែងក្រុង​ស្ទឹងត្រែង​។

  ចំណែកឯ ឪពុក​ឈ្មោះ សុខ វឿន មុខរបរ​ធ្វើស្រែ​ចំការ ប៉ុន្តែ​អ្នក​ទាំងពីរ បានលែងលះគ្នា ប្រហែលជា ៥​ឆ្នាំ​មកហើយ​។​

​ប្រភពពី​អ្នកលក់ដូរ​នៅក្បែរ​នោះបាន​ប្រាប់​អោយដឹងថា មុនពេល​កើតហេតុ គេ​ឃើញមាន​ក្មេងៗ​មួយក្រុម បាននាំគ្នា​មក​ងូតទឹក​ទន្លេ​លេង​នៅ​កំពុង​សារ​ឡាងក្រោយមក​មួយស្របក់ ស្រាប់តែ​ក្រុម ក្មេងៗ​ទាំង​នោះបាន​ស្រែក​ប្រាប់ថា ជួយផង ជួយ​ផង ពួក​ខ្ញុំ​បាត់​មិន​ភ័​ក្ត​ម្នាក់ ពេលដែល​កំពុងតែ​ងូតទឹក​ជាមួយគ្នា​។​

​ក្រោយពី​លឺ​ក្រុម​ក្មេង​ទាំងអស់នោះ​ស្រែកប្រាប់​ភ្លាម ទាំង អ្នករត់​ម៉ូតូ ទាំង អ្នកលក់ដូរដែល​នៅក្បែរនោះ​បាននាំគ្នា​រត់​ចុះ​ទន្លេ អ្នកខ្លះ​ចុះ​ហែល​ទឹក​រាវ​អ្នកខ្លះ​​ទៀត ជ្រមុជ​ទឹក​តាមរក បាន​ប្រហែល​ជិត​មួយ​ម៉ោង​ទើបបាន​រកឃើញ រួច​ហើយក៏​នាំគ្នា​ធ្វើចលនារ លើ​ក្មេងស្រី​រងគ្រោះ​ដើម្បី សង្គ្រោះ​។​

បន្ទាប់ពី​ធ្វើ​ចលនា នៅ​កំពុង​សាឡាង​រួច​ម្តាយ​ក្មេងរងគ្រោះ​នៅតែ​មិន​អស់ចិត្ត​ក៏​ដឹកក្មេងស្រី​ដែលជា​កូន​របស់ខ្លួន យកមក​ផ្ទះ​ដើម្បី​អាំងភ្លើង ក្រែង​អាច​សង្គ្រោះ​​ជីវិត​បាន ប៉ុន្តែ​ជា​អកុសល ក្មេងស្រី​រងគ្រោះ​បាន​ស្លាប់​នៅមុន​ពេលដែល​រកឃើញ​ក្នុង​ទន្លេនោះ​បាត់ទៅហើយ រួច​ក៏​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ក្មេងស្រី​អាយុ​១០​ឆ្នាំ​ម្នាក់ ចុះ​ងូតទឹក​ទន្លេ​លង់ទឹក​ស្លាប់​