ឃាត់ខ្លួន​ន​ជាតិ​វៀតណាម បម្រើ​ការងារ​នៅតាម​ហាង​កាហ្វេ​២២​នាក់ នៅ​ខណ្ឌទួលគោក​

ភ្នំពេញ: កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការ​ជាមួយ​នគរបាល​ជំនាញ រាជធានី​ភ្នំពេញដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង មាស ច័ន្ទ​ពិសិដ្ឋ ។

ប្រតិបត្តិការនេះបានធ្វើឡើង នៅ​ល្ងាច​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥ បាន​ចុះ​ឃាត់ជនជាតិ​វៀតណាម ភាគច្រើន​នារី​វ័យក្មេង​ដែល​បម្រើ​ការងារ​នៅតាម​ហាង​កាហ្វេ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ចំនួន​២២​នាក់ ក្នុងនោះ​ស្រី​១១​នាក់ ពីបទរស់នៅ​ដោយ​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ​។​

​លោក ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត អនុវត្តន៍​និតិ​វិធីនៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹងថា ក្រោយ​ធ្វើការ​ស្រាវជ្រាវ និងទទួលបាន​ព័ត៌មាន​ថា មាន​ជនជាតិ​វៀតណាម​ជា ច្រើន​នាក់ មករក​ស៊ី បើកហាងលក់​ការ​ហ្វេ និង​ម៉ាស្សា កោស​ជប់ ជាដើម ដឹកនាំ​ដោយ​លោក មាស ច​ន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញារង សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ ត្រួតពិនិត្យ នៅតាមបណ្ដោយ​ផ្លូវ​២២៣ កែង​និង​ផ្លូវ​៣៣៦ ចំណុច​ឈូក​ទិ​ព្ធ ក្នុង​សង្កាត់ ផ្សារ​ដើម​គរខណ្ឌទួលគោក​។​

​លោក ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បាន​បន្តទៀតថា ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ​រួចកម្លាំង​របស់លោក​បាន​រកឃើញ ជនជាតិ​វៀតណាម​ចំនួន​២២​នាក់ ក្នុងនោះ​ស្រី​១១នាក់ ប្រុស​១​នាក់ ត្រូវបាន សមត្ថកិច្ច​ឃាត់ខ្លួន​ប​ញ្ជួ​ន​ទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ដើម្បី ធ្វើការ​អប់រំ​ណែនាំ​ឲ្យ​ធ្វើ​សៀវភៅ​កា​ងារ និង​ធ្វើការផាកពិន័យ តាមច្បាប់ ដោយ​ផាកពិន័យ​ថវិការ​ចូល​រដ្ឋ​ចំនួន​៥០​ម៉ឺន​រៀល​សម្រាប់ជនជាតិ​បរទេស​ម្នាក់ ។​

​ពាក់ព័ន្ធ​និង​ករណីនេះ​ផងដែរ​លោក​ក៏បាន​ធ្វើការ​អំពាវនាវ​និង​សុំអោយ​ជន​បទេសដែល​ស្នាក់នៅ​និង​ធ្វើការ​សុំច្បាប់ និង គោរព​ច្បាប់ ប្រទេស​កម្ពុជា​ផង បើ​ពុំនោះទេ សមត្ថកិច្ច និង​ចាត់វិធានការ​ដោយ​ពុំ​លើកលែង​ឡើយ ឫ​ត្រូវ​បណ្តេញចេញពី​ប្រទេស​កម្ពុជា​៕

ឃាត់ខ្លួន​ន​ជាតិ​វៀតណាម បម្រើ​ការងារ​នៅតាម​ហាង​កាហ្វេ​២២​នាក់ នៅ​ខណ្ឌទួលគោក​