ម៉ោងជាង​១១ថ្ងៃត្រង់នេះ​ ក្រុមអាជីវករប្រកបរបរ​រថយន្តបែនដឹកដី​និងខ្សាច់រំសាយ​នៅមុខក្រសួងសាធារណការ

រាជធានីភ្នំពេញ​ ៖ ទីបំផុតទៅក្រុមអាជីវករ​ដែលប្រកបរបររថយន្តបែនដឹកដី​និងខ្សាច់ ​បានរំសាយវិញហើយនៅ​ម៉ោង១១និង១០នាទី​ថ្ងៃត្រង់ថ្ងៃតី២៨​ តុលា ​២០១៥ បន្ទាប់ពី​បានយកញ្ញត្តិតវ៉ា​ដាក់នៅទីស្តីការក្រសួង​សាធារណការ ​និង​ដឹកជញ្ជូននោះរួចមក ។

បើតាមអ្នកឆ្លើយឆ្លង​​ព័ត៌មានកោះសន្តិភាពបានបញ្ជាក់​ឲ្យដឹងជំហានដំបូងនៅ​ប៉ុន្មាននាទីមុននេះថា ​ការដាក់ញ្ញត្តិរបស់​ក្រុមអាជីវករប្រមាណ​១០០នាក់ខាងលើ ​គឺដើម្បីស្នើ​សុំឲ្យក្រសួង​សាធារណការកុំឲ្យ​ពួកគេកែចង្កូត​រថយន្តបែនពីស្តំាទៅឆ្វេង ។

សេចក្តីរាយការណ៍បានបន្តថា ​ការតវ៉ារបស់ក្រុមអាជីវករ​ប្រកបរបររថយន្តបែនដឹកដី ​និងខ្សាច់ទំាងនៅ​អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ​និងក្រសួងសធារណការ​ មិនមាន​មន្រ្តីជំនាញ​ទទួលខុសត្រូវ​ណាម្នាក់​​ចេញមកទទួលនោះទេ​ ដែលធ្វើឲ្យក្រុមអាជីវករប្រកាស​នឹងសុំអន្តរាគមន៍ពីសម្តេចតេជោ​ ហ៊ុន សែន​នាពេលខាងមុខ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូននៅ​លើសារព័ត៌មានកោះសន្តិភាព ៕