​ឃាត់ខ្លួន​៤​នាក់ ខណៈ​ឆ្មក់​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​នៅ​ទួល​សង្កែ

​រាជធានី​ភ្នំពេញ​៖​មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់ រួមជាមួយ​វត្ថុតាង សម្រាប់​កត់​ជាច្រើន​ត្រូវបាន​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន និង​ដកហូត ខណៈ​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង កត់​កន្ទុយលេខ​មួយកន្លែង ស្ថិតនៅ​ផ្ទះ​លេខ​១៦ ផ្លូវ​លេខ​៩០៧ ក្នុង​បុរី​ណៃ​សុវណ្ណ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ កាល​រសៀល​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥​។ 

​    ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ដឹងថា មុនពេល​ចុះបង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​មួយកន្លែង​ខាងលើនេះ ដោយសារ​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​មូលដ្ឋាន​នោះ​ថា រាល់ថ្ងៃនេះ​មាន​ទីតាំង​កត់​កន្ទុយលេខ​មួយកន្លែង​កំពុងបើក​អាជីវក​ម្មយ៉ាង ពេញទំហឹង​ដោយ​មិន​ខ្លាចញញើត អាជ្ញាធរ​ឬ​សមត្ថកិច្ច​បន្តិច​សោះឡើយ ។ ដោយ​មួយថ្ងៃៗ​សំបូរ​អ្នកញៀន​ល្បែង​កន្ទុយលេខ​ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ម្តុំ​នោះ​សម្រុកចូល​ចាក់ ដោយ​ក្នុង​មួយថ្ងៃៗ អាច​កត់​បាន​លុយ​មិន​ក្រោម​ពី​២​ទៅ​៣​លាន​រៀល​នោះទេ​។ 

​    ​ប្រភព​ដដែល​បន្តថា ក្រោយពី​សមត្ថកិច្ច​ជំនាញ​យើង​ទទួលបាន​សេចក្តីរាយការណ៍​បែបនេះ ឆ្លង​យោបល់​ទៅ​ថ្នាក់​ដើម្បី​ធ្វើការ​បង្ក្រាប​ទីតាំង​នេះ​តែម្តង ។​

​     សមត្ថកិច្ច​បន្តថា​នៅក្នុង​ការបង្ក្រាប​ជាក់ស្តែង​នោះ​យើង​ឃាត់ខ្លួន​មនុស្ស ប្រុស​ស្រី​បាន​ចំនួន​៤​នាក់ ទី​១/ ឈ្មោះ​សុ ផាត ភេទ​ស្រី អាយុ​៦៣​ឆ្នាំ ទី​២/ ឈ្មោះ ឆេន ម៉េ​ន ហៅ​មឿ​ន ភេទ​ស្រី អាយុ​២៥​ឆ្នាំ ទី​៣/ ឈ្មោះ ឡា​គា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ឡុង ចាន់​ធា​រី ភេទ​ស្រី អាយុ​៣០​ឆ្នាំ អ្នក​ទាំងអស់​ស្នាក់នៅ​ភូម​កើតហេតុ​ខាងលើ ។​

​      ជនសង្ស័យ​ចំនួន​៤​នាក់ រួមទាំង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

​ឃាត់ខ្លួន​៤​នាក់ ខណៈ​ឆ្មក់​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​នៅ​ទួល​សង្កែ
​ឃាត់ខ្លួន​៤​នាក់ ខណៈ​ឆ្មក់​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​នៅ​ទួល​សង្កែ
​ឃាត់ខ្លួន​៤​នាក់ ខណៈ​ឆ្មក់​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​នៅ​ទួល​សង្កែ