រដ្ឋាភិបាល​កូរ៉េ​នឹង​ទិញ​អង្ករ​59​ម៉ឺន​តោន​ដើម្បី​ជួយ​រក្សា​ស្ថិរភាព​តម្លៃ​មិន​ឱ្យ​ឡើង

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​នេះ​ថា រដ្ឋាភិបាល​នឹង​ទិញ​អង្ករ​ផលិត​ក្នុងស្រុក​ចំនួន​៥៩​ម៉ឺន​តោន​ក្នុងឆ្នាំនេះ ដើម្បី​ជួយ​រក្សា​ស្ថិរភាព​តម្លៃ​ទីផ្សារ​ឲ្យ​មាន​លំនឹង ។

ក្រសួងកសិកម្ម ស្បៀងអាហារ និង​កិច្ចការ​ជនបទ​របស់​សហរដ្ឋអាមេរិក លើក​ឡើង​ថា បរិមាណ​នេះ​ស្មើនឹង​ការ​កើនឡើង​២០​ម៉ឺន​តោន​ពី​ផែនការ​ដើម ដែល​ប្រកាស​កាលពីដើម​ខែកញ្ញា​។ ការ​អំពាវនាវ​ឱ្យ​មានការ​បង្កើត​គម្រោង​៣៦​ម៉ឺន​តោន​នៃ​យុទ្ធសាស្ត្រ​បម្រុង​ទុក​របស់​ជាតិ និង​៣​ម៉ឺន​តោន​ដែល​សន្យា​ផ្តល់​ទៅ​បណ្តា​អាស៊ាន​បូក​បី​សម្រាប់​ជា​អង្ករ​បម្រុង​ទុក​ក្នុង​ហេតុការណ៍​បន្ទាន់ ។

ចំពោះ​បរិមាណ​អង្ករ​ចំនួន​២០​ម៉ឺន​តោន​ដែល​ត្រូវ​បញ្ជា​ទិញ​ចាប់ពី​ខែវិច្ឆិកា​តទៅ នឹង​ត្រូវ​ញែក​ដាច់​ពី​គ្នា​រវាង​ទីផ្សារ ។ គួរ​ជួយ​ជំរុញ​តម្លៃ​អង្ករ​ក្នុងស្រុក ដែល​មានការ​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ចំណូល​របស់​កសិករ ។

ក្រសួង​លើក​ឡើង​ថា ការ​ញែក​ឲ្យ​ដាច់​ពី​គ្នា​នៃ​វិស័យ​ស្រូវ​អង្ករ​នឹង​ផ្តល់​នូវ​អាទិភាព​ខ្ពស់​ជាងគេ​។ លើកលែងតែ​គ្មាន​ការ​រំពឹង​ទុក​នូវ​ការ​ខ្វះខាត​អង្ករ ឬ​ការ​កើនឡើង​នៃ​តម្លៃ រដ្ឋាភិបាល​នឹង​ធ្វើ​ការងារ​នេះ​រហូត​ដល់ទី​បំផុត ដោយ​មិន​បញ្ចេញ​នូវ​ការ​បម្រុង​ទុក​ឡើយ ។

ម្យ៉ាងទៀត រដ្ឋាភិបាល​បាន​ព្យាករ​ទុក​កាលពី​ដើមខែ​នេះ​ថា ផលិតកម្ម​អង្ករ​អាច​ស្ថិត​ក្នុង​រង្វង់​៤,២៦​លាន​តោន កើនឡើង​០,៤% ធៀប​នឹង​បរិមាណ​៤,២៤​លាន​តោន​កាលពី​ឆ្នាំទៅ ។

ការ​កើនឡើង​នេះ​នៅ​តែ​សម្រេច​បាន​ដដែល​បើទុកជា​តិច​ជាង​២% នៃ​ផ្ទៃដី​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​បង្កបង្កើន​ផល​អង្ករ​យ៉ាងណា​ក្តី ។

ពាក់ព័ន្ធ​នឹង​ការ​កើនឡើង​ក្នុង​ទិន្នផល​តម្លៃ​ជា​មធ្យម​របស់​អង្ករ​មួយ​បាវ​ទម្ងន់​៨០​គីឡូក្រាម គឺ​ស្ថិត​ក្នុង​អត្រា​ហាងឆេង​១៣៩​ដុល្លារ គិត​ចាប់ពី​ថ្ងៃ​ទី​១៥ តុលា គឺ​ធ្លាក់​ថ្លៃ​៧,៥% ធៀប​នឹង​ឆ្នាំទៅ ។

បន្ថែម​លើ​នេះ ក្រសួងកសិកម្ម​បាន​បញ្ជាក់​ថា ខ្លួន​នឹង​បញ្ចេញ​ទឹកប្រាក់​មួយ​ចំនួន​ប្រមាណ​ជា​១៧៦,៤​លាន​ដុល្លារ​ក្នុង​មូលនិធិ​បន្ថែម ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ប្រក្រតី​សម្រាប់​វិស័យ​ឯកជន​ក្នុង​ការ​ទិញ​អង្ករ ។

ជាង​នេះ​ទៀត ការ​លើកទឹកចិត្ត​ដទៃ​ទៀត​ដូច​ជា ការ​បង្កើន​ការ​រ៉ាប់រង​លើ​ការ​ទូទាត់​នៃ​ថ្លៃ​សេវា​រោងចក្រ​កែ​ច្នៃ​អង្ករ​ពី​៣​ប៊ី​លាន​វ៉ុ​ន​ទៅ​៥​ប៊ី​លាន​វ៉ុ​ន ដែល​អាច​បន្ថែម​ការ​អនុញ្ញាត​ឲ្យ​វិស័យ​ឯកជន​ទិញ​អង្ករ​២,១៣​លាន​តោន​ក្នុងឆ្នាំនេះ កើនឡើង​៨៥.០០០​តោន បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ។

រដ្ឋាភិបាល​លើក​ឡើង​ថា ផ្អែក​ទៅ​តាម​ការ​ផ្លាស់​ប្តូរ​នៃ​តម្លៃ​អង្ករ និង​ផលិតកម្ម​សរុប​ទាំងអស់ អង្ករ​ជា​ច្រើន​អាច​ត្រូវ​បាន​ទិញ ។

ម្យ៉ាងទៀត ផែនការ​រក្សា​ស្ថិរភាព​តម្លៃ​អង្ករ​យូរអង្វែង​នេះ នឹង​ត្រូវ​គេ​ប្រកាស​នៅ​ចុងឆ្នាំ ៕