​អ្នកជំនាញ ៖ “​មានកូន​ក្នុង​ខែ​ធ្នូ (Christmas)” គឺជា​ខែ​ល្អ​ជាងគេ !!!

​អ្នកជំនាញ ៖ “​មានកូន​ក្នុង​ខែ​ធ្នូ (Christmas)” គឺជា​ខែ​ល្អ​ជាងគេ !!!

​អ្នកជំនាញ​ជនជាតិ​អា​មេ​រិច បាន​សិក្សា​ឃើញថា ស្ត្រី​ដែល​មាន​ផ្ទៃពោះ ចំនួន ២៧០.០០០ នាក់ ក្នុង​ចន្លោះ​ឆ្នាំ ២០០៤ និង ២០០៩ បាន​សម្រាលកូន​ដែលមាន​សុខភាព​ល្អ ក្នុង​វេលា​ខុសៗ​គ្នា​។​

​លោក Andrew Gregory បាន​និយាយថា ៖ ឱកាស​ដែល​អាច​បង្កើត​កូន ដែល​មាន​សុខភាព​ល្អ​បំផុត​នោះ គឺ​ត្រូវ​យក​កូន​ឲ្យបាន​ក្នុង​ខែ​ធ្នូ​។ លោក​បាន​សង្កេតឃើញថា ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ក្នុង​ខែ​ធ្នូ ទំនង​ជា​សម្រាលកូន ដែល​មាន​សុខភាព​ល្អ និង​ឆ្លាត​វៃ ជាង​ខែ​ផ្សេងៗ​ទៀត​។​
​ម្យ៉ាងវិញទៀត ខែ​ដែល​គួរ​ចៀសវាង​មានកូន គឺ​ខែ​មិថុនា ... នេះ​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ ដែល​ទើបនឹង​ចេញផ្សាយ ក្នុង​សន្និសិទ្ធ​សារព័ត៌មាន​សុខភាព​បន្ត​ពូជដ៏​ធំជាងគេ នៅ​ទីក្រុង Baltimore នេះ​។​

​យ៉ាងណាមិញ មូលហេតុ​សម្រាប់​ការ​រ​ក​ឃើញ​នេះ គឺ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ​នោះទេ​។​

​ប៉ុន្តែ វាគ្មិន​ម្នាក់​បាន​លើកឡើង​ថា ក្នុង​ខែ​មិថុនា ស្ត្រី​មាន​ផ្ទៃពោះ នឹង​ប្រឈម​នឹង​បញ្ហា​សុខភាព​ជា​ច្រើន ជាពិសេស គឺ​ថ្នាំពុល ថ្នាំ​គីមី ដែល​គេ​បាញ់​ទៅលើ​ដំណាំ ឬ​ដើមឈើ​ផ្សេងៗ​។​

​ហើយ​ពួកគេ​គិតថា កម្រិត​ខ្ពស់​នៃ​វីតាមីន D និង​កម្តៅថ្ងៃ អាច​ជា​ហេតុផល​មួយ​ផងដែរ ដែល​មិនល្អ​ចំពោះ​ទារក​។​

​អ្នកជំនាញ​ផ្នែក​សុខភាព​បន្ត​ពូជ ជនជាតិ​អង់គ្លេស មក​ពី​មន្ទីរពេទ្យ Hammersmith ក៏បាន​លើកឡើង​ផងដែរ​ថា ៖ ពិតណាស់ ពេលវេលា​នៃ​ការ​មាន​ផ្ទៃពោះ ពិតជា​ជះ​ឥទ្ធិពល​ដល់​សុខភាព​របស់​ទារក​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។