លោកឧត្តមសេនីយ៍ ប្រាក់ សិទ្ធិ ចុះផ្សព្វផ្សាយ និងអប់រំចិត្តសាស្ត្រ ដល់អាវុធហត្ថ នៅខេត្តកំពត

កំពត ៖ លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជារង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស អញ្ជើញ ចូលរួម ក្នុងពិធីផ្សព្វផ្សាយ ស្តីពីការងារអប់រំចិត្តសាស្ត្រ ប្រចាំឆមាសទី២ ឆ្នាំ២០១៥ ដល់កងរាជអាវុធហត្ថខេត្តកំពត ចំនួនប្រមាណ ២០១នាក់ នាព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពត។

លោកឧត្តមសេនីយ៍ ប្រាក់ សិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់ នៃលោកនាយឧត្តសេនីយ៍ សៅ សុខា មេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងចំនួន ៥ចំណុចដែលពាក់ព័ន្ធ ក្នុងពិធីផ្សព្វផ្សាយការងារ អប់រំចិត្ត សាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៥នេះ ដើម្បីក្តាប់ជាប់ការងារ សតិអារម្មណ៍ និងការវិវឌ្ឍន៍ របស់កងកម្លាំង កងរាជអាវុធហត្ថ ក្នុងគោលបំណងបង្កើនចំណេះដឹងដល់នាយ, នាយរង និងពលកងរាជអាវុធហត្ថ ឱ្យយល់ ជ្រួតជ្រាបនូវតួនាទី ភារកិច្ច និងបេសកកម្ម ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ប្រកបដោយមនសិការ ស្នេហាជាតិ មានឆន្ទៈមោះមុត ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។ ជាពិសេសលើក កម្ពស់សមត្ថភាពចំណេះដឹងជំនាញ ចំណេះដឹងទូទៅ ច្បាប់ បទបញ្ជា បទវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ កម្មវិធីគោលនយោបាយរបស់ថ្នាក់ដឹកនាំ និងបទបញ្ជា ៦ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕