ប្រជាពលរដ្ឋធ្វើ បាតុកម្ម ទាមទារទម្លាក់ លោក កឹម សុខា អះអាងថា មិនពាក់ព័ន្ធការវាយ អ្នកតំណាងរាស្រ្ត CNRP

ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលបាននាំគ្នាធ្វើបាតុកម្មទាមទារទម្លាក់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះ ជាតិ ឲ្យចុះចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ បានចេញមកអះអាង ថា ពួកគេមិនបានជាប់ពាក់ព័ន្ធការបង្ករបួសស្នាម ទៅលើអ្នកតំណាងរាស្រ្តពីររូប មកពីគណបក្សសង្រ្គោះជាតិ  (CNRP) នោះឡើយ។ ក្រុមប្រជាពលរដ្ឋ ដែលបាននាំគ្នាធ្វើការតវ៉ាដោយអហិង្សា បានទាមទារឲ្យអាជ្ញាធរតាម វែកមុខក្រុមជនដៃដល់មួយក្តាប់តូច មកផ្តន្ទាទោសទៅតាមច្បាប់។

ប្រជាពលរដ្ឋប្រមាណជា ៥០០០នាក់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ បាននាំគ្នាយកញត្តិ និង ឈរតវ៉ា នៅមុខវិមានរដ្ឋសភាទាមទារឲ្យសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដកលោក កឹម សុខា ចេញពីតំណែងអនុប្រធាន រដ្ឋសភា ក្រោមហេតុផលថា លោក កឹម សុខា បានដើរឃោសនា បោកប្រាស់ ញុះញង់ បំបែកបំបាក់ បង្កអស្ថិរ ភាព ដុតបញ្ឆេះកំហឹងពូជសាសន៍ ដែលអាចឈានទៅបង្កឲ្យមានសង្រ្គាមក្នុងប្រទេស មិនស័ក្តិសមជាថ្នាក់ដឹកនាំ  នៃស្ថាប័នកំពូលរបស់ជាតិ។

ក្រោយពេលតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា លោក ឡោក ឃេង និងគណបក្សសង្រ្គោះជាតិ លោក  ជា ប៉ូច បានចេញទទួលយកញត្តិ ក្រុមបាតុករ ក៏បានរំសាយទៅវិញនៅម៉ោងជាង១០ព្រឹកថ្ងៃដដែល។ តែលុះដល់  ម៉ោងជាង១២ ស្រាប់តែមានលេចចេញបាតុភាពហិង្សា ដោយមានមនុស្សមួយក្រុម បាននាំគ្នាទៅឡោមព័ទ្ធ រថ យន្តតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិពីររូប គឺលោក គង់ សភា និង លោក ញ៉យ ចំរើន វាយបំផ្លាញរថ  យន្ត និង វាយដំអ្នកតំណាងរាស្រ្តទាំងពីររូបឲ្យរងរបួសយ៉ាងដំណំ។

នៅថ្ងៃទី២៨ ខែតុលា នេះ ក្រុមអ្នកតវ៉ា បានចេញមកបដិសេធថា ពួកគេមិនបានជាប់ពាក់ព័ន្ធនិងអំពើហិង្សានេះ ឡើយ។ ក្នុងលិខិតបដិសេធរបស់ប្រជាពលរដ្ឋ រយៈតំណាងរបស់ខ្លួនឈ្មោះ ប្រាក់ ហាក់ វ៉ាត ម៉ានី និង ទិត្យ ត្រៃ វេទ បានអះអាងថា ការធ្វើបាតុកម្មរបស់ពួកគេ បានចប់សព្វគ្រប់តាមគោលដំណងដើម ដោយមានអ្នកតំណាង រាស្រ្តចេញមកជួប និងទទួលយកញត្តិស្នើសុំ ហើយពួកគេ ក៏បានរំសាយនៅវេលាម៉ោង ១០៖៣០នាទី តាមការ ណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច។ ប៉ុន្តែពួកគេ ពិតជាមានការសោកស្តាយ ដោយទទួលបានព័ត៌មានថា នៅ វេលាម៉ោង ១២៖១៥នាទី មានហេតុការណ៍បង្ក ដោយជនមួយក្រុមតូច មិនស្គាល់អត្តសញ្ញាណ បានធ្វើឲ្យមាន របួសស្នាម ដល់អ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ចំនួន ២រូប។

តាមរយៈលិខិតបដិសេធនេះ ក្រុមអ្នកតវ៉ា បានអះអាងថា «យើងខ្ញុំទាំងអស់គ្នា ជាតំណាងប្រជាពលរដ្ឋ សូមធ្វើការ បដិសេធយ៉ាងដាច់អហង្ការ និងច្រាលចោលទាំងស្រុង ចំពោះទង្វើ ដែលកើតចេញពីជនមួយក្រុមតូច គឺមិនជាប់ ពាក់ព័ន្ធនឹងបាតុកររបស់យើងខ្ញុំឡើយ ព្រមទាំងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច និង អ្នកពាក់ព័ន្ធចាត់ វិធានការស្រាវជ្រាវស្វែងរកជនបង្កមកផ្តន្ទាទោសតាមច្បាប់»។

សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥នេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិទាំងពីររូប  ដែលរងការវាយដំ បាននិងកំពុងសម្រាកព្យាបាលរបួសនៅទីក្រុងបាងកក៕

សូមអានលិខិតបដិសេធរបស់ក្រុមប្រជាពលរដ្ឋ ដែលបានបានតវ៉ាទម្លាក់លោក កឹម សុខា ចេញពីតំណែងអនុប្រ  ធានទី១ នៃរដ្ឋសភា៖

ប្រជាពលរដ្ឋធ្វើ បាតុកម្ម ទាមទារទម្លាក់ លោក កឹម សុខា អះអាងថា មិនពាក់ព័ន្ធការវាយ អ្នកតំណាងរាស្រ្ត CNRP