សម្ដេចតេជោ ហ៊ុន សែន នឹងថ្លែងសារ នយោបាយនៅ វេលាម៉ោង៧យប់នេះ

ភ្នំពេញ ៖ បន្ទាប់ពីអញ្ជើញត្រឡប់មក ដល់មាតុប្រទេសវិញ ក្រោយបញ្ចប់ដំណើរ ទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង សម្ដេច តេជោ ហ៊ុន សែន នឹងថ្លែងសារនយោបាយ ទាក់ទិនទៅនឹងសភាពការណ៍ វិវត្ដន៍ចុង ក្រោយនៃស្ថានការណ៍នយោបាយ នៅកម្ពុជា ។

មន្ដ្រីអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ដ្រី បានឱ្យដឹងនៅព្រឹក ថ្ងៃពុធនេះ សម្ដេចតេជោ ហ៊ុន សែន នឹងមានសារនយោបាយពិសេស ថ្លែងនៅវេលាម៉ោង៧យប់ថ្ងៃពុធនេះ តាមគ្រប់កញ្ចប់ទូរទស្សន៍ ។

ការថ្លែងសាររបស់សម្ដេចហ៊ុន សែន ត្រូវបានគេយល់ថា ទំនងជាផ្ដោតទៅលើ ព្រឹត្ដិការណ៍ជំរុញឱ្យមាន ការដក ហូតតំណែង លោកកឹម សុខា ចេញពីអនុប្រធានទី១នៃរដ្ឋសភា ទាក់ទងទៅនឹងការវ៉ៃឱ្យរបួស ពីជនមួយក្ដាប់តូចទៅលើអ្នកតំណាងរាស្ដ្រពីររូបរបស់គណបក្សប្រឆាំង បន្ទាប់ពីមានក្រុមបាតុករ ជិត៥០០០នាក់ បាននាំគ្នាប្រមូលផ្ដុំតវ៉ាទាមទារទម្លាក់លោកកឹម សុខា នៅវិមានរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលា និងក្រុមជ្រុលនិយមទាំងនោះបានទៅគប់ដុំថ្មនៅផ្ទះលោកកឹម សុខា ក្នុងខណ្ឌទួលគោក ព្រមទាំងបញ្ហាមួយចំនួនទៀត ។

សម្ដេចតេជោ ហ៊ុន សែន នឹងថ្លែងសារ នយោបាយនៅ វេលាម៉ោង៧យប់នេះ