Facebook ៖ ទំព័រ Facebook សម្តេចតេជោ ក្លាយជាទំព័រមេដឹកនាំ ពិភពលោក មានសកម្មភាពរវើកបំផុត

ភ្នំពេញ៖ ក្រុមហ៊ុន Facebook បានចេញមកបញ្ជាក់ថា ទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃកម្ពុជា បានក្លាយទៅជាទំព័រ ដែលមានសកម្មភាពរស់រវើក និងមមាញឹក ក្នុងចំណោមទំព័រ Facebook  មេដឹកនាំចំនួន១០ នៅលើពិភពលោក។

លោក Alvin Sheng Hui Tan មន្រ្តីទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន Facebook ប្រចាំតំបន់អាស៊ីអាគ្នេយ៍   បានបញ្ជាក់ថា Facebook Pages របស់សម្តេចតេជោ ហ៊ុន សែន បានក្លាយទៅជាទំព័រ Facebook មួយ ក្នុង ចំណោមទំព័រ Facebook មេដឹកនាំពិភពលោកចំនួន១០ ដែលមានសកម្មភាពរស់រវើក ដោយមានសកម្មភាព  Like, comment និង Share ច្រើនជាងគេ។

ទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានបង្កើតឡើងនៅចុងខែមិថុនា ឆ្នាំ២០១០ ហើយបាន ប្រកាសទទួលស្គាល់ និង ប្រើប្រាស់ជាផ្លូវការនូវទំព័រ Facebook របស់សម្តេច ដែលមានឈ្មោះថា «Samdech  Hun Sen, Cambodian Prime Minister» កាលពីថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០១៥កន្លងទៅនេះ។

រហូតមកដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥នេះ ទំព័រ Facebook របស់នាយករដ្ឋមន្រ្តីកម្ពុជា មានអ្នកចូលចុច  Like ជិត ១,៣លាននាក់។

ការចេញមកប្រកាសប្រើជាផ្លូវការនូវទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេមើលឃើញថា    ជាសារមួយបង្ហាញការបើកទូលាយ នៃសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋកម្ពុជា ហើយក៏ជាការ   បង្ហាញឲ្យឃើញពីការបង្កើននូវការយកចិត្តទុកដាក់បន្ថែមមួយកម្រិតទៀតរបស់នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយប្រជា  ពលរដ្ឋរបស់ខ្លួន។

ត្បិតថា តាមរយៈទំព័រ Facebook នេះ នាយករដ្ឋមន្រ្តីកម្ពុជា ច្បាស់ជាទទួលបាននូវព័ត៌មាន កាន់តែគ្រប់ជ្រុង  ជ្រោយថែមទៀត ពីប្រជាពលរដ្ឋ ហើយក៏ជួយឲ្យនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន អាចឆ្លើយតប  ទាន់ពេលវេលាផងដែរ សម្រាប់សុខ និង ទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ។

ទំព័រ Facebook របស់នាយករដ្ឋមន្រ្តីកម្ពុជា នឹងជួយបង្កើននូវទំនាក់ទំនង ដ៏ជិតស្និទ្ធថែមទៀតរវាងប្រមុខដឹកនាំ  ចង្កូតនាវាកម្ពុជា ជាមួយប្រជាពលរដ្ឋ ដោយអាចឆ្លើយឆ្លង និងអាចចែករំលែកនូវភាពសប្បាយ ទុក្ខកង្វល់ ក៏ដូចជា  ផលលំបាកនានា តាមបណ្តាញសង្គមមួយនេះនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាទាំងអស់៕

Facebook ៖ ទំព័រ Facebook សម្តេចតេជោ ក្លាយជាទំព័រមេដឹកនាំ ពិភពលោក មានសកម្មភាពរវើកបំផុត