ក្រុមហ៊ុន​ យូនីលីវើ​ ​​សហការ​ជាមួយ​ វីង​​ និង​ ​សែលកាត​​បង្កើត​កម្មវិធី​ប្ដូរ​សំបក​សាប៊ូ​កក់​សក់​ជា​រង្វាន់​លុយ​បញ្ចូល​ទូរសព្ទ​ឥត​គិត​ថ្លៃ

ក្រុមហ៊ុន​ យូនីលីវើ​ ​​សហការ​ជាមួយ​ វីង​​ និង​ ​សែលកាត​​បង្កើត​កម្មវិធី​ប្ដូរ​សំបក​សាប៊ូ​កក់​សក់​ជា​រង្វាន់​លុយ​បញ្ចូល​ទូរសព្ទ​ឥត​គិត​ថ្លៃ

ក្រុមហ៊ុន​ យូនីលីវើ កម្ពុជា​​បាន​រួម​សហការ​ជាមួយ​ធនាគារ​ឯកទេស​ វីង ​និង​ក្រុមហ៊ុន​ទូរសព្ទ​ចល័ត​​ សែលកាត ​​​នាំ​មក​ជូន​នូវ​កម្មវិធី​​ពិសេស​មិន​ធ្លាប់​មាន​គឺ​ ​​ការ​ផ្ដល់​ជូន​អតិថិជន​​ដែល​ជាវ​ផលិតផល​សាប៊ូ​កក់​សក់​​ក្លៀរ ​និង​សាន់ស៊ីល​​ជា​លុយ​បញ្ចូល​ទូរសព្ទ​ឥត​គិត​ថ្លៃ​ដោយ​គ្រាន់​តែ​យក​សម្បក​កញ្ចប់​ដែល​ប្រើ​រួច​ទៅ​ប្ដូរ​នៅ​តាម​ភ្នាក់ងារ​ វីង ​ទូទាំង​ប្រទេស។

 

កម្មវិធី​ “សក់​ស្អាត​ ឈ្នះ​ពិត​គ្រប់គ្នា!” ​​មាន​រយៈពេល​បី​ខែ ​ចាប់​ពី​ខែ​តុលា​នេះ​តទៅ។ ​ក្រុមហ៊ុន​ធំៗ​បី​ខាង​លើ​បាន​រួម​សហការ​គ្នា​ ផ្តល់​ជូន​លុយ​ទូរសព្ទ​ឥត​គិត​ថ្លៃ​សម្រាប់​អតិថិជន​ដែល​ប្រើប្រាស់​​កញ្ចប់​សាប៊ូ​កក់សក់ ​ក្លៀរ ​សាន់ស៊ីល ​និង​ប្រព័ន្ធ​ទូរសព្ទ​សែលកាត ​តាមរយៈ​ ភ្នាក់ងារ​វីង​វេរ​លុយ។

 

អតិថិជន​អាច​ចូលរួម​កម្មវិធី​នេះ​ ដោយ​គ្រាន់​តែ​ទិញ​សាប៊ូ​កញ្ចប់​ ក្លៀរ ​ឬ​សាន់ស៊ីល ​របស់​យូនីលីវើ ​ហើយ​យក​សំបក​កញ្ចប់​ដែល​ប្រើ​រួច​​ទៅ​ប្តូរ​នៅ​គ្រប់​ភ្នាក់ងារ​វីង​វេរលុយ​ទូទាំង​ប្រទេស។ ​​សម្បក​កញ្ចប់​ប្រើ​រួច​មួយ​​បញ្ចប់​អាច​ប្តូរ​លុយ​បញ្ចូល​ទូរសព្ទ​បាន​ ៥០០ ​រៀល ​ពី​សែលកាត​ ហើយ​ក្នុង​លេខ​ទូរសព្ទ​មួយ​គឺ​អាច​ប្តូរ​បាន​ ១០ ​កញ្ចប់​ ក្នុង​មួយ​ថ្ងៃ ​គឺ​ស្មើ​នឹង​៥០០០ ​រៀល​នៃ​លុយ​បញ្ចូល​ទូរសព្ទ។ ​​ទឹកប្រាក់​​បញ្ចូល​ទូរសព្ទ​​ដែល​ទទួល​បាន​គឺ​អាច​ប្រើប្រាស់​សម្រាប់​ការ​ហៅ​ទូរសព្ទ​​ ​និង​ផ្ញើសារ​របស់​ក្រុមហ៊ុន​សែលកាត​ក្នុង​ប្រព័ន្ធ ​ព្រម​ទាំង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ផង។

 

ក្រុមហ៊ុន​ យូនីលីវើ​ ​​សហការ​ជាមួយ​ វីង​​ និង​ ​សែលកាត​​បង្កើត​កម្មវិធី​ប្ដូរ​សំបក​សាប៊ូ​កក់​សក់​ជា​រង្វាន់​លុយ​បញ្ចូល​ទូរសព្ទ​ឥត​គិត​ថ្លៃ

 

លោក​ Fredy Ong (ឆ្វេង) តំណាង​វីងវេរលុយ (កណ្តាល) ​និង​តំណាង​ក្រុមហ៊ុន​ សែលកាត 

 

ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​កម្មវិធី​ថ្មី​នៃ​ព្រឹក​នេះ​ លោក​ Fredy Ong ​ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​ យូនីលីវើ​ កម្ពុជា​ និង​ឡាវ​​បាន​ឲ្យ​ដឹង​ថា ​”នេះ​ជា​មធ្យោបាយ​ល្អ​បំផុត​ដើម្បី​រីករាយ​ទទួល​បាន​ការ​ផ្តល់​ជូន​បន្ថែម​ដ៏​អស្ចារ្យ​​ព្រម​ទាំង​ទទួល​បាន​ស្បែក​ក្បាល​មាន​សុខភាព​ល្អ ​និង​សក់​ភ្លឺ​រលោង​ទៀត​ផង!”

 

អគ្គនាយក​ដដែល​បាន​បន្ថែម​ថា ​”កិច្ច​សហការ​របស់​ក្រុមហ៊ុន​ យូនីលីវើ កម្ពុជា​ ជាមួយ​វីង ​និង​សែលកាត ​​មាន​គោលដៅ​ចម្បង​ទី ១ ​គឺ​ ដើម្បី​ថ្លែង​អំណរគុណ​ដល់​អតិថិជន​យើង​ទាំង​អស់​ដែល​តែងតែ​គាំទ្រ​សេវាកម្ម និង​ផលិតផល​ផ្សេងៗ​គ្នា​របស់​ក្រុមហ៊ុន​នីមួយៗ ​ហើយ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទាំង​បី​ក្លាយ​ជា​ជម្រើស​ជា​ទី​ទុក​ចិត្ត​សម្រាប់​ប្រជាជន​កម្ពុជា ​និង​គោលដៅ​ទី​ ២ ​គឺ​ចូលរួម​ការពារ​បរិស្ថាន​តាម​រយៈ​ការ​ប្រមូល​មក​វិញ​នូវ​កញ្ចប់​សាប៊ូ​កក់​សក់​ ក្លៀរ ​និង​សាន់ស៊ីល​​យក​ទៅ​កែច្នៃ​បន្ត”។

 

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស “សក់​ស្អាត ​ឈ្នះ​ពិត​គ្រប់​គ្នា!” ​សូម​ទូរសព្ទ​ទៅ​លេខ ​​012 812 812 ឬ ​023 999 989៕

 

ក្រុមហ៊ុន​ យូនីលីវើ​ ​​សហការ​ជាមួយ​ វីង​​ និង​ ​សែលកាត​​បង្កើត​កម្មវិធី​ប្ដូរ​សំបក​សាប៊ូ​កក់​សក់​ជា​រង្វាន់​លុយ​បញ្ចូល​ទូរសព្ទ​ឥត​គិត​ថ្លៃ

 

ក្រុមហ៊ុន​ យូនីលីវើ​ ​​សហការ​ជាមួយ​ វីង​​ និង​ ​សែលកាត​​បង្កើត​កម្មវិធី​ប្ដូរ​សំបក​សាប៊ូ​កក់​សក់​ជា​រង្វាន់​លុយ​បញ្ចូល​ទូរសព្ទ​ឥត​គិត​ថ្លៃ

 

ក្រុមហ៊ុន​ យូនីលីវើ​ ​​សហការ​ជាមួយ​ វីង​​ និង​ ​សែលកាត​​បង្កើត​កម្មវិធី​ប្ដូរ​សំបក​សាប៊ូ​កក់​សក់​ជា​រង្វាន់​លុយ​បញ្ចូល​ទូរសព្ទ​ឥត​គិត​ថ្លៃ

 

ក្រុមហ៊ុន​ យូនីលីវើ​ ​​សហការ​ជាមួយ​ វីង​​ និង​ ​សែលកាត​​បង្កើត​កម្មវិធី​ប្ដូរ​សំបក​សាប៊ូ​កក់​សក់​ជា​រង្វាន់​លុយ​បញ្ចូល​ទូរសព្ទ​ឥត​គិត​ថ្លៃ

 

សកម្មភាព​កក់សក់ ​យក​សម្បក​សាប៊ូ​ទៅ​ប្តូរ​​នៅ​ភ្នាក់ងារ​វីងវេរលុយ ​ជា​លុយ​បញ្ចូល​ទូរសព្ទ​សែលកាតនិង​សូរ​នាំ​ព័ត៌មាន​ផ្សេងៗ

 

អត្ថបទ៖ ​ពាណិជ្ជកម្ម​​​