ទម្លាប់អាក្រក់.! បុរស​ម្នាក់​ត្រូវ​ប្រពន្ធ​ប្តឹង​សុំលែង ដោយ​ចោទ​ថា ចូល​ចិត្ត​បន្ទោរ​បង់​ដាក់​អាហារ

នីហ្សេរីយ៉ា៖ ស្ត្រីជនជាតិនីហ្សេរីយ៉ាម្នាក់ បានសម្រេចចិត្ត ដាក់ពាក្យប្តឹងសុំលែងប្តី បន្ទាប់ពីដឹងថា បុរសជាប្តីតែងតែចូលចិត្ត ដោះទុក្ខសត្វដាក់ម្ហូបអាហាររបស់នាង ជាញឹកញយ ខណៈដែលប្រពន្ធរូបនេះ លើកឡើងថា ប្តីនាងតែងមកផ្ទះវិញ ទាំងអាការៈស្រវឹងគ្រប់ពេល និងប្រព្រឹត្តទង្វើ មិនសមរម្យ មកលើរូបនាងថែមទៀត ជាពិសេសមានទម្លាប់អាក្រក់ តែងបន្ទោរបង់ដាក់អាហារ នាងជារឿយៗ ជាហេតុធ្វើឲ្យនាង មិនអាចទ្រាំបានតទៅទៀតទេ។

នាង Oluwakemi Ogundele បានទៅកាន់តុលាការក្នុងរដ្ឋ Lagos ដើម្បីដាក់ពាក្យប្តឹង បុរសជាប្តីអាយុ៣៧ឆ្នាំឈ្មោះ Oluwafemi Ogundele ដោយចោទថា ប្តីរូបនេះប្រព្រឹត្តខ្លួនមិនល្អ ដែលងាយបង្កគ្រោះថ្នាក់ ដល់នាងនិងកូនៗ ប៉ុន្តែ Oluwafemi បដិសេធរាល់ការចោទប្រកាន់ទាំងនេះ រួចគេនិយាយថា ខ្លួនក៏អស់ក្តីស្រលាញ់ ជាមួយប្រពន្ធទៀតដែរ។

ចៅក្រមបានណែនាំអ្នកទាំងពីរ ឲ្យផ្សះផ្សាគ្នាជាមុនសិន មុននឹងសម្រេចឲ្យលែងលះ ក្នុងករណីដែលពួកគេ នៅតែមិនចុះសម្រុងគ្នា ក្នុងការរួមរស់ជាប្តីប្រពន្ធ៕

ទម្លាប់អាក្រក់.! បុរស​ម្នាក់​ត្រូវ​ប្រពន្ធ​ប្តឹង​សុំលែង ដោយ​ចោទ​ថា ចូល​ចិត្ត​បន្ទោរ​បង់​ដាក់​អាហារ