ញាក់សាច់.! សាកសពនារីម្នាក់ ត្រូវក្រុមអន្ធពាលបីនាក់ លួចគាស់ផ្នូរយកមករំលោភ

ឥណ្ឌា ៖ ប៉ូលីសឥណ្ឌា កំពុងតាមរកចាប់ខ្លួន បុរសបីនាក់ដែលត្រូវបានគេសង្ស័យថា លួចគាស់ផ្នូរ នៅកន្លែង បញ្ចុះសព មួយកន្លែង ស្ថិតនៅតំបន់ Ghaziabad ដើម្បីយកសាកសពនារីម្នាក់ មករំលោភ។

តាមហេតុការណ៍ឲ្យដឹងថា នៅយប់កើតហេតុ អ្នករស់នៅក្បែរកន្លែងបញ្ចុះសាកសព បានឮសម្លេងជនប្លែកមុខ ជា ច្រើននាក់ កំពុងធ្វើអ្វីមួយ ហើយគេក៏លួចមកមើល ក៏បានឃើញបុរសបីនាក់ កំពុងតែរត់ចេញ ពីទីនោះ ដោយមាន រាងកាយ នារីម្នាក់ដេកស្តូកស្តឹង ក្បែរផ្នូរផងដែរ ។ ដោយសង្ស័យ សាក្សី ដែលឃើញហេតុការណ៍នេះ ក៏បានទូរស័ព្ទ រាយការណ៍ ទៅប៉ូលីសភ្លាមៗ ទើបពួកគេប្រញាប់មកកាន់ កន្លែងបញ្ចុះសព។

សពនារីរងគ្រោះ មានអាយុ២៦ឆ្នាំ ត្រូវបានប៉ូលីសនិយាយថា នាងបានស្លាប់នៅថ្ងៃសម្រាលកូន ហើយក៏ត្រូវ សាច់ញាតិ យកមកបញ្ចុះ នៅកន្លែងកើតហេតុ ពេលនេះសមត្ថកិច្ច កំពុងតាមស្វែងរកចាប់ខ្លួន ជនសង្ស័យទាំងបី៕

ញាក់សាច់.! សាកសពនារីម្នាក់ ត្រូវក្រុមអន្ធពាលបីនាក់ លួចគាស់ផ្នូរយកមករំលោភ

  • ញាក់សាច់.! សាកសពនារីម្នាក់ ត្រូវក្រុមអន្ធពាលបីនាក់ លួចគាស់ផ្នូរយកមករំលោភ已关闭评论
  • 272 views
  • Hide Sidebar
    A+
Publish on:2015/10/28  Category:កំសាន្ត