PSTD ឬ​ជំងឺ​បាក់​ស្បាត​

PSTD ឬ​ជំងឺ​បាក់​ស្បាត​

​ជំងឺ​បាក់ស្បាត (PTSD) គឺជា​បញ្ហា​សុខភាព​ផ្លូវចិត្ត ដែល​បង្កឡើង​ដោយ ព្រឹត្តិការណ៍​ដ៏​រន្ធត់​ណាមួយ​។ រោគសញ្ញា អាច​រួមបញ្ចូល​ទាំង ការយល់​សុបិន្ត​អាក្រក់ និង​ការ​ថប់​បារម្ភ​ធ្ងន់ធ្ងរ ក៏​ដូចជា​គំនិត ដែល​មិន​អាច​ឲ្យ​រំលឹក អំពី​ហេតុ​ការ៍នោះបាន​។

មនុស្ស​ជាច្រើន ដែល​បាន​ឆ្លងកាត់​ព្រឹត្តិការណ៍​ដ៏​តក់ស្លុត មាន​ការលំបាក ក្នុងកា​រលៃ​តម្រូវ និង​ការដោះស្រាយ​បញ្ហា សម្រាប់​ខណៈ​ពេល​មួយ​។ ប៉ុន្តែ ពេលវេលា និង​ថែរក្សា​ខ្លួន ដែល​អាច​មាន​ប្រតិកម្ម ទៅ​នឹង​ការឈឺចាប់​បែបនេះ ជាធម្មតា ទទួលបាន​លទ្ធផល ល្អប្រសើរ​ជាង​មុន​។ នៅក្នុង​ករណី​មួយ​ចំនួន រោគសញ្ញា​អាច​កាន់តែ​អាក្រក់ ឬ​មាន​រយៈពេល​ជា​ច្រើន​ខែ ឬ​អាច​ដល់​ឆ្នាំ​។

ពេលខ្លះ ពួកគេ​អាច​មាន​ភាព​ញាប់​ញ័រ អស់​មួយ​ជីវិត​តែម្តង​។ ក្នុង​ករណី​ដូចនេះ អ្នក​អាច​មាន​ជំងឺ​បាក់ស្បាត​។ ការទទួល​ការព្យាបាល​បាន​ឆាប់ តាម​ដែល​អាច​ធ្វើបាន បន្ទាប់​ពី​រោគសញ្ញា​ជំងឺ​បាក់ស្បាត មានកា​វិវត្ត អាច​ប​ងា្ករ​ជំងឺ​នេះ មិនឲ្យ​មាន​រយៈពេល​វែង​បាន​។

ជំងឺ​បាក់ស្បាត ជាធម្មតា ចាប់ផ្តើម​មាន​រោគសញ្ញា ក្នុង​រយៈពេល​បី​ខែ បន្ទាប់​ព្រឹត្តិការណ៍​ដ៏​តក់ស្លុត​នោះ​។ នៅក្នុង ករណី​មួយ​ចំនួន​តូច រោគសញ្ញា​នៃ​ជំងឺ​បាក់ស្បាត មិន​បាន​បង្ហាញ​ទេ រហូត​ដល់​មួយ​ឆ្នាំ បន្ទាប់​ពី​ព្រឹត្តិការណ៍​។

រោគសញ្ញា​នៃ​ជំងឺ​បាក់ស្បាត អាច​កើត​បាត់ៗ​។ អ្នក​អាច​មាន​រោគសញ្ញា​ច្រើនជាង​នេះ នៅពេលដែល​មាន​ភាព​តានតឹង នៅក្នុង​រឿង​ជាទូទៅ ឬ​នៅ​ពេល​មានការ​រំលឹក នូវ​អ្វី​ដែល​អ្នក​បាន​ឆ្លងកាត់​។ ឧទាហរណ៍ ពេល​អ្នក​ឮ​សំលេង​រថយន្ត​អគ្គីភ័យ ឬ​ពេល​អ្នក​មើល​ឃើញ របាយការណ៍​ព័ត៌មាន អំពី​ការរំលោភ​សេពសន្ថវៈ ហើយ​មាន​អារម្មណ៍​ចងចាំ នៃ​ការរំលោភ​លើ​ខ្លួន​របស់​អ្នក​ផងដែរ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។