៧ ចំណុច​សម្រាប់​ឪពុក បើ​ចង់ឲ្យ​កូន ញ៉ាំ​អាហារ​មាន​សុខភាព​ល្អ​

៧ ចំណុច​សម្រាប់​ឪពុក បើ​ចង់ឲ្យ​កូន ញ៉ាំ​អាហារ​មាន​សុខភាព​ល្អ​

​វា​មិន ​ចម្លែក​ទេ ដែល​ឪពុក​ម្តាយ​ភាគច្រើន ស្វែងរក​ដំបូន្មាន​បន្ថែម អំពី​ចំណីអាហារ ដែល​មាន​សុខភាព​ល្អ ដើម្បី​ឲ្យ​កូន​របស់​គេ ទទួលទាន​រាល់​ថ្ងៃ​នោះ​។​
​ខាងក្រោម​នេះ គឺជា​សេចក្តីណែនាំ​ខ្លះ ដើម្បី​ជួយ​ឲ្យ​កូន​អ្នក អាច​ញ៉ាំ​អាហារ ដែល​ផ្តល់​នូវ​ជីវជាតិ និង​វីតាមីន​គ្រប់​ប្រភេទ​។​

1. ​    ​ឪពុកម្តាយ គឺជា​អ្នក​កំណត់​ថា​តើ អ្នក​ចង់​បាន​សុខភាព​ល្អ ដែរឬទេ​? ព្រោះ​ឪពុក​ម្តាយ គឺជា​អ្នក​សម្រេចចិត្ត​ថា ត្រូវ​ទិញ​នេះ ទិញ​នោះ​។ បើ​អ្នក​ចង់ឲ្យ​កូន មាន​សុខភាព​ល្អ នៅក្នុង​បញ្ចី​មុខម្ហូខ​ប្រចាំថ្ងៃ គួរតែ​មាន​បន្លែ ផ្លែឈើ ត្រី សាច់ និង​ស៊ុត​។​ល​។ មិនមែន​អ្នក​ទៅ​ទិញ​ភីហ្សា សាច់ក្រក មី​កំប៉ុង សូកូឡា ឬ​ស្ករ​គ្រាប់ ដាក់​ក្នុង​ផ្ទះ​នោះទេ​។​
2.​    ​ក្រៅពី​ទិញ​អាហារ​ដោយ​ខ្លួនឯង អ្នក​ក៏​អាច​អនុញ្ញាត ឲ្យ​កូន​របស់​អ្នក ជ្រើសរើស​អាហារ ដែល​គេ​ចូលចិត្ត​ញ៉ាំ​ផងដែរ ដើម្បី​ធ្វើឲ្យ​គេ មាន​អារម្មណ៍​រីករាយ ក្នុងកា​រញ៉ាំ​។ យ៉ាងណាមិញ បើ​អ្នក​អាច​ធ្វើ​តាម​ចំណុច​ទី​១ នោះ​ចំណីអាហារ ដែល​គេ​ញ៉ាំ នឹង​នៅតែ​ផ្តល់​នូវ​សុខភាព​ល្អ ចំពោះ​គេ​។​
3.​    ​កុំ​ចេះតែ​ស្តាយ និង​មិន​ត្រូវ​បង្ហើយ​អាហារ ដែល​នៅសល់​ឲ្យសោះ ៖ ពលរដ្ឋ​ខ្មែរ ភាគច្រើន មិន​ចូល​ចិត្ត​បន្សល់​អាហារ នៅលើ​ចាន​ឡើយ គឺ​ត្រូវតែ​ញ៉ាំ​ឲ្យអស់ ទោះបីជា​តឹង​ពោះ ឬ​ឆ្អែត​យ៉ាងណាក៏ដោយ​។ នេះ​ហើយ​គឺជា​ទម្លាប់​មិនល្អ ដែល​ធ្វើឲ្យ​អ្នក​ធាត់ ឬ​កើត​ជំងឺ​ផ្សេងៗ​។​

4.​    ​កុំ​បង្ខំ​ឲ្យគេ​ញ៉ាំ តែ​គួរ​ណែនាំ​ឲ្យគេ​ញ៉ាំ នូវ​អាហារ​ថ្មីៗ ម្តង​ម្កាល​។​
5. ​    ​កំណត់​ការ​ញ៉ាំ​ភេសជ្ជៈ​ផ្អែមៗ ៖ ទឹកក្រូច ទឹក​ផ្លែឈើ​កំប៉ុង និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង សុទ្ធតែ​មាន​បន្ថែម​ជាតិ​ស្ករ​សិប្បនិម្មិត និង​កាឡូរី ដែល​ជាហេតុ​នាំ​ឲ្យ​កូន​អ្នក ខ្វះ​សារធាតុចិញ្ចឹម​។ អ្នក​ត្រូវ​ចង់ចាំ​ថា ទឹកដោះគោ និង​ទឹក គឺជា​ភេសជ្ជៈ​ដែល​ល្អ​បំផុត សម្រាប់​កូន​របស់​អ្នក​។​
6.​    ​យូរៗ​ម្តង អាចដាក់​ស្ករ​គ្រាប់ នំ ឬ​បង្អែម នៅ​លើ​តុ​បាយ​បាន​។​
7. ​    ​កូន នឹង​ធ្វើ​តាម​អ្នក ដូច្នេះ អ្នក​គួរតែ​ផ្តល់​ជា​គម្រូ​ល្អ សម្រាប់​កូនៗ ដោយ​ត្រូវ​ញ៉ាំ​អាហារ ដែល​ផ្តល់​នូវ​សុខភាព និង​មាន​ទម្លាប់​ល្អ​ក្នុងការ​ទទួលទាន ដូចជា ទៀង​ពេលវេលា​ជា​ដើម​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។